រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ញឹក បានខេង ដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដើម្បីត្រៀមរៀបចំពិធីបុណ្យជាតិចំនួន២ នៅក្នុងខេត្តកំពង់ធំ នាពេលខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ញឹក​ ​បានខេងអភិបាលរងខេត្តកំពង់ធំ​ ​ដឹកនាំកិច្ចប្រជុំរៀបចំផែនការ​ ​ដើម្បីត្រៀមរៀបចំពិធីបុណ្យជាតិចំនួន​ ​នៅក្នុងខេត្តកំពង់ធំ​ ​នាពេលខាងមុខនេះ​ ​រួមមាន
​. ​ពិធីខួបអនុ​ស្សា​រី​យ៍​លើកទី​ ​នៃទិវាបុណ្យឯករាជ្យជាតិ​ ​​ ​វិច្ឆិកា​ ​និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
​. ​ពិធីបុណ្យអុំទូក​ ​បណ្តែតប្រទី​ ​អកអំបុក​ ​និងសំពះព្រះខែ​ ​នៅតាមដងស្ទឹងសែន​ ​ខេត្តកំពង់ធំ

កិច្ចប្រជុំនេះ​ ​ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត​ ​លោកអភិបាលក្រុងស្រុក​ ​និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ​ ​ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​ថ្លែងថា​ ​ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីនេះប្រព្រឹត្តិទៅដោយរលូន​ ​និងទទួលបានជោគជ័យ​ ​សូមកងកម្លាំងសមត្ថកិច្ច​ ​អាជ្ញាធរក្រុងស្រុក​ ​និងមន្ត្រីពាក់ព័ន្ធ​ ​ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំអនុវត្តនូវផែនការដែលថ្នាក់ដឹកនាំប្រគល់ជូន​ ​ប្រកបដោយ​ ​ការទទួលខុសត្រូវខ្ពស់

លើសពីនេះទៀត​ ​ឯកឧត្តម​ ​ញឹក​ ​បានខេងបន្ថែមទៀតថា​ ​ពិធីបុណ្យជាតិទាំងពីរនេះ​ ​ពិតមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិយើង​ ​ក្នុងចំណោមបុណ្យជាតិផ្សេងទៀត​ ​ហើយចំពោះពិធីខួបអនុ​ស្សា​រី​យ៍​លើកទី​ ​នៃទិវាបុណ្យឯករាជ្យជាតិ​ ​​ ​វិច្ឆិកា​ ​និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​ប្រារព្ធធ្វើនៅរង្វង់មូលវិមានឯករាជ្យ​ ​ក្នុងក្រុងស្ទឹងសែន​ ​ក្នុងថ្ងៃនោះដែរ​ ​ឯកឧត្តម​ ​បានណែនាំដល់មន្ទីរ​ ​អង្គភាព​ ​ក្រុមហ៊ុន​ ​រោងចក្រ​ ​សហគ្រាស​ ​គ្រឹះស្ថានសាធារណៈ​ ​សាលារៀន​ ​ឲ្យតុបតែងលម្អទង់ជាតិ​ ​ទង់សាសនា​ ​ទង់ព្រះមហាក្សត្រ​ ​ទង់ក្អែប​ ​បដាពាក្យស្លោក​ ​និងបំផុសប្រជាពលរដ្ឋឲ្យចងទង់ជាតិគ្រប់គេហដ្ឋាន​ ​ដើម្បីអបអរសាទរពិធីបុណ្យនេះ​ ​ឲ្យបាន​ឡា​

រីឯពិធីបុណ្យអុំទូក​ ​បណ្តែតប្រទី​ ​អកអំបុក​ ​និងសំពះព្រះខែ​ ​យើងត្រូវរៀបចំបានល្អទៅតាមផែនការដែលគ្រោងទុក​ ​ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី​ ​មកទស្សនាទស្សនីយភាពពិធីប្រណាំងទូក​ ​ហើយនៅពេលរាត្រី​ ​មានកម្មពិធីបាញ់កាំជ្រួច​ ​ជូនប្រជាពលរដ្ឋទស្សនា​ ​ឲ្យកាន់តែសប្បាយរីករាយថែមទៀត​ ​និងញ៉ាំងឲ្យពិធីនេះកាន់តែអ៊ូអរ​ ​និងអធិកអធម​ ​ទន្ទឹមនឹងនោះ​ ​កងកម្លាំងមានសមត្ថកិច្ច​ ​ក៏ការពារសុវត្ថិភាព​ ​សណ្តាប់ធ្នាប់សាធារណៈ​ ​ឲ្យល្អ​ ជៀ​វាងបញ្ហាណាមួយកើតឡើងជាយថាហេតុ

សូមបញ្ជាក់ផងដែរថា​ ​ការប្រណាំងទូកឆ្នាំនេះ​ ​មិនទាន់មានការកំណត់ពេលវេលានោះទេ​ ​រងចាំមើលស្ថានភាពទឹកស្ទឹងសែន

Related Post