រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ​ ​ចំនួន​ ​នាក់​ ​ដែលកំពុងសម្រាកទទួលសេវាសុខាភិបាល​ ​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំនេះ​ ​

ឯកឧត្តម​ ​ងួន​ ​រតនៈកោតសរសើរដល់មន្ទីរពេទ្យបង្អែកខេត្ត​ ​ដែលរៀបចំហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​មានរៀបរៀបរយ​ ​មានអនាម័យ​ ​ផ្ដល់បរិយាយល្អសម្រាប់អ្នកជំងឺ​ ​អាគារទាំងអស់ត្រូវបានជួសជុលកែលម្អ​ ​ហើយបណ្ដាញការផ្តល់សេវាសុខាភិបាលប្រចាំថ្ងៃ​ ​ទៅតាមមុខសញ្ញាវេជ្ជសាស្ត្រ​ ​មានរហូតដល់ទៅ​ ​ផ្នែក

ឯកឧត្តមបន្តថា​ ​នេះជាការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាល​ ​តាមការចង្អុលបង្ហាញរបស់​ ​ប្រមុខរាជរដ្ឋាភិបាល​ ​ដោយត្រូវពង្រឹងការផ្តល់សេវាសាធារណៈ​ ​ជាពិសេសសេវាសុខភាព​ ​គឺត្រូវតែលើក​ម្ពស់​និងបន្តការយកចិត្តទុកដាក់

ឯកឧត្តមបន្ថែមថា​ ​បច្ចុប្បន្នអាកាសធាតុបរិយាកាសមានការប្រែប្រួល​ ​បណ្ដាលអោយកើតមាននូវជំងឺ​ ​ថ្មីៗជាបន្តបន្ទាប់​ ​ជាពិសេស​ ​ថ្មីៗនេះ​ ​ប្រភេទជំងឺ​ ហ្ស៊ី​កា​ ​ដែលជាជំងឺកាចសាហាវប្រភេទថ្មី​ ​បានឆ្លងចូលមកក្នុងខេត្តកំពង់ធំរបស់យើង​ ​ករណីផងដែរកាលពីថ្មីៗនេះ

ដើម្បីជៀសវាងពីការឆ្លងជំងឺ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់​ ​ត្រូវបន្ថែមការយល់ដឹងពីប្រភេទជំងឺនីមួយៗ​ ​ត្រូវមានការការពារប្រុងប្រយ័ត្ន​ ​និងត្រូវថែរក្សាសុខភាព​ ​មានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ណែនាំដល់​ន្រ្ដី​សុខាភិបាលទាំងអស់​ ​ត្រូវបន្តការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺ​ ​និងជូនពរដល់អ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយ​ ​ដើម្បីបានជួបជុំក្រុមគ្រួសារ​ ​នាឱកាសពិធីបុណ្យភ្ជុំ​បិណ្យ​នេះ

គួរបញ្ជាក់ផងដែរថា​ ​អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តនាពេលនេះ​ ​ទទួលបានការឧបត្ថម្ភនូវ​ឃី​ម្នាក់កញ្ចប់​ ​ក្នុងនោះរួមមាន​ ​ទឹកដោះគោ​ ​មី​ ​ត្រីខ​ ស្ក​សរ​ ​និងថវិកាមួយចំនួនផងដែរ

Related Post