រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ២០២៣ និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២៤

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ​ ​រដ្ឋបាលខេត្តកំពង់ធំ​ ​រៀបចំពិធីបើកសន្និបាតប្រចាំឆ្នាំ​ ​ដើម្បីរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផល​ ​បញ្ហាប្រឈម​ ​និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ​ ​ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម​ ​ឈុន​ ​​ន់ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត​ ​ក្រុងស្រុក​ ​ឃុំសង្កាត់​ ​មន្ទីរអង្គភាពជុំវិញខេត្ត​ ​និងកងកម្លាំងទាំងបី​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ឯកឧត្តម​ ​ងួន​ ​រតនៈថ្លែងថា​ ​អង្គ​ន្និ​បាតរបស់យើងនាពេលនេះ​ ​ពិតជាមានអត្ថន័យ​ ​និងជាឱកាសដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា​ ​សម្រាប់ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែលរដ្ឋបាលខេត្ត​ ​បានខិតខំប្រឹងប្រែង​ ​សម្រេចបាន​ ​និងរួមគ្នាពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈម​ ​ដែលនៅសេស​ ​សល់សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្តទៀតថា​ ​ឆ្នាំនេះអង្គសន្និបាតនឹងធ្វើការបែងចែកក្រុមពិភាក្សាជា​ ​ក្រុម​ ​ដើម្បីពិភាក្សាលើប្រធានបទសំខាន់​ ​ក្នុងគោលបំណងប្រមូលធាតុចូលពីសមាជិកនៃអង្គសន្និបាតទៅលើរបាយការណ៍​ ​និងទិសដៅ​ ​ព្រមទាំងគោលការណ៍សំខាន់​ ​សម្រាប់អនុវត្តក្នុងឆ្នាំ​ ​បន្តទៅទៀត​ ​ហើយលទ្ធផលសម្រេចបាន​គួ​ជាទី​មោ​​នៈ​ក្នុងឆ្នាំកន្លងមក​ ​គឺជាលទ្ធផលនៃកិច្ចខិតខំអស់ពីកម្លាំងកាយចិត្ត​ ​ដោយរលើស្មារតីទទួល​ ​ខុសត្រូវខ្ពស់ក្នុងការខិតខំ​បំ​ពេញការងារតាមតួនាទី​ ​ភារកិច្ច​ ​ប្រកបដោយ​ ​ឆន្ទៈម្ចាស់ការ​ ​ភក្ដីភាព​ ​មនសិការ​ ​វិជ្ជាជីវៈ​ ​និងវប្បធម៌សេវាសាធារណៈ​ ​ពីសំណាក់ថ្នាក់ដឹកនាំ​ ​មន្ត្រីរាជការ​ ​កងកម្លាំងប្រដាប់អាវុធ​ ​ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍​ ​សប្បុរសជន​ ​អ្នកពាក់ព័ន្ធនានា​ ​និងជាពិសេស​ ​គឺការសហការ​ ​និងការចូលរួមពីប្រជាពលរដ្ឋ​ ​

លើសពីនេះទៀត​ ​ទោះជាយ៉ាងនេះក្តី​ ​យើងក៏នៅមានបញ្ហាប្រឈមមួយចំនួន​ ​ដែលរដ្ឋបាលថ្នាក់ក្រោមជាតិរបស់យើង​ ​និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ​ត្រូវតែសហការគ្នាដោះស្រាយ​ ​និងខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនថែមទៀត

សូមបញ្ជាក់ផងដែរថា​ ​ប្រធានបទដែលត្រូវលើយកមកពិភាក្សាក្នុងអង្គសន្និបាតឆ្នាំនេះ​ ​រួមមានប្រធានបទសំខាន់រួមមាន
ប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសគ្រឿងញៀន
ប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសចោរកម្ម
ប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសព្រៃឈើ
ប្រធានបទទី​ ​ការ​ង្រ្កា​បទល្មើសនេសាទ
ប្រធានបទទី​ ​ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
ប្រធានបទទី​ ​ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ
ប្រធានបទទី​ ​ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ
ប្រធានបទទី​ ​ការផ្តល់សេវាតាមរយៈមន្ទីរ​ ​អង្គភាពជំនាញ

Related Post