រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីវិធានការបង្រ្កាបល្បែងផ្សងសំណាងនៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​  ​ងួន​  ​រត​:  អភិបាលខេត្តកំពង់ធំ​ ​បានដឹកនាំកិច្ចប្រជុំស្តីពី​ ​វិធានការ​ង្រ្កា​ល្បែងស៊ីសង​ ​និងល្បែងផ្សងសំណាងគ្រប់ប្រភេទ​ ​នៅក្នុងភូមិសា​ស្រ្ត​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​ដោយមានការចូលរួមពី​ ​ព្រះរា​ជ្ញា​អមសាលាដំបូងខេត្ត​ ​ស្នងការនគរបាលខេត្ត​ ​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ ​មន្ទីរសេដ្ឋកិច្ច​ ​និងហិរញ្ញវត្ថុខេត្ត​ ​មន្ទីរពាណិជ្ជកម្មខេត្ត​ ​លោកអភិបាលក្រុង​ ​ស្រុក​ ​ទាំង​ ​លោកអធិការក្រុង​ ​ស្រុក​ ​និងលោក​ ​មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​  ​ស្រុក

ឯកឧត្តម​ ​ងួន​ ​រត​: បានលើកឡើងថា​ ​យោងអនុសាសន៍ណែនាំរបស់សម្តេចមហា​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋ​ន្រ្តី ​ក្នុងការបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ឲ្យមានប្រសិទ្ធភាព​ ​លើសពីនេះ​ ​ឯកឧត្តមអភិបាលខេត្ត​ ​បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដូចខាងក្រោម

​* ​រដ្ឋបាលខេត្ត​ ​ត្រូវបង្កើតក្រុមការងារដឹកនាំដោយអភិបាលរងខេត្តរូប​ ​ដែលមានមន្ទីរ​ ​អង្គភាព​ ​និងរដ្ឋបាលក្រុង​ ​ស្រុកជាសមាជិក​ ​ដើម្បីបង្ក្រាប​ ​និងទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ​ ​

​* ​រដ្ឋបាលខេត្ត​ ​ត្រូវអញ្ជើញប្រតិបត្តិរដែកំពុងប្រកបអាជីពល្បែងគ្រប់ភេទនៅក្នុងភូមិសា​ស្រ្ត​ខេត្តកំពង់ធំ​ ​ហើយមិនទាន់បានបំពេញលក្ខខណ្ឌច្បាប់​ ​ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មមកប្រជុំ​ ​និងធ្វើការណែនាំ​ឱ្យ​ទៅបំពេញលក្ខខណ្ឌ​ឱ្យ​បានគ្រប់គ្រាន់​ ​ករណីមិនសហការ​ ​ត្រូវអនុវត្តតាមច្បាប់​ ​

​* ​រដ្ឋបាលក្រុង​ ​ស្រុក​ ​ត្រូវប្រជុំផ្សព្វផ្សាយលិខិតគតិយុត្តនានា​ ​ពាក់ព័ន្ធការគ្រប់ល្បែងស៊ីសងគ្រប់ប្រភេទ​ ​ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ​ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព​ ​

ចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានដាស់តឿនទៅដល់អាជ្ញាធរក្រុង​ ​ស្រុក​ ​ឃុំ​ ​សង្កាត់​ ​ត្រូវត្រួតពិនិត្យទីកន្លែងដែលមានល្បែងស៊ីសងគ្រប់ប្រភេទឲ្យបានច្បាស់លាស់​ ​ដើម្បីបង្ក្រាបឲ្យមានប្រសិទ្ធភាព​ ​ជាពិសេសមន្ត្រីសមត្ថកិច្ច​ ​ត្រូវដកខ្លួនចេញឲ្យឆ្ងាយកុំឲ្យមានការពាក់ព័ន្ធ​ ​បើមិនដូច្នេះទេ​ ​ត្រូវអនុវត្តន៍ទៅតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធ​ ​

គួរបញ្ជាក់ថា​ ​ទីតាំងល្បែងស៊ីសង​ ​និងល្បែងផ្សងសំណាង​ ​ក្នុងខេត្តកំពង់ធំមានចំនួន​ ​ទីតាំង​ ​ក្នុងនោះមានតែទីតាំងប៉ុណ្ណោះ​ ​ដែលមានច្បាប់អនុញ្ញាត

Related Post