រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពន្លឿននៃការធ្វើគម្រោងអាទិភាពក្នុងចំណោមអាទិភាព ដើម្បីអភិវឌ្ឍននៅក្នុងមូលដ្ឋានឲ្យមានភាពប្រសើរឡើង

(​ខេត្តកំពង់ធំ​)​ថ្ងៃ​ទី​ ​ខែមិថុនា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អញ្ជើញដឹកនាំកិច្ចពិនិត្យសំណើគម្រោងអាទិភាពរបស់ខេត្ត​ ​ក្រុង​ ​ស្រុក​ ​អនុវត្តក្នុងឆ្នាំ​ ​ដើម្បីស្ដាប់ការធ្វើបញ្ជីគម្រោងដែលយើងនឹងធ្វើវិសោធនកម្មផែនការ​ ​ដែលជាគម្រោងរបស់ថ្នាក់ជាតិ​ ​និងថ្នាក់ក្រោមជាតិគាំទ្រថវិការបស់ខេត្ត​ ​ក្រុង​-​ស្រុក​ ​មន្ទីរអង្គភាពពាក់ព័ន្ធ​ ​និងប្រភពផ្សេងៗ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ក្នុងកិច្ចប្រជុំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អនុញ្ញាតឲ្យមន្ទីរជំនាញពាក់ព័ន្ធ​ ​និងក្រុងស្រុក​ ​លើកឡើងអំពីបញ្ជីគម្រោងដោយបញ្ជាក់ទីតាំង​ ​ទំហំ​ ​និងថវិកាគាំទ្រឲ្យបានច្បាស់​ ​និងធ្វើការពិនិត្យផ្ទៀងផ្ទា​ក់​បញ្ជីគម្រោង​ ​និងចែករំលែកបញ្ជីគម្រោងដែលយើងនឹងត្រូវធ្វើការអនុវត្ត​ ​នាពេលខាងមុខនេះ

ជាមួយគ្នានេះដែរ​ ​ឯកឧត្តម​  ​ជំរុញដល់មន្ទីរជំនាញក្រុង​-​ស្រុក​ ​និងអង្គភាពពាក់ព័ន្ធនានា​ ​ពិនិត្យពិចារណាលើ​ ​គម្រោងដែលជាតម្រូវការ​ ​ដើម្បីពន្លឿននៃការធ្វើគម្រោងអាទិភាពនៅក្នុងមូលដ្ឋាន​ឱ្យ​មានភាពប្រសើរឡើង

ឯកឧត្តម​ ​បញ្ជាក់បន្ថែមថា​ ​កិច្ចប្រជុំថ្ងៃនេះគឺជា​ ​ទិន្នន័យគោលជាតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ខេត្តកំពង់ធំក្នុងឆ្នាំ​ ​នេះ​ ​ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍ​ឱ្យ​ចំគោលដៅ​ ​អាចសម្រេចគោលបំណង​ ​និងចក្ខុវិស័យរបស់ខេត្ត​ ​ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់​ ​ប្រជាជនទូទាំងខេត្ត​ ​សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ​ ​លើក​ម្ពស់​ជីវភាពរស់នៅ​ ​និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post