រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(រដ្ឋបាលខេត្តកំពង់ធំ) ៖​ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យស្ដីពីការរៀបចំប្រារព្ធពិធីទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនជាច្រើននាក់ទៀត ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ មានកោតសរសើរ  និងអរគុណដល់គ្រប់អង្គភាពជាសមាជិកនៃថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និង ដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន សប្បុរសជននានាដែលបានចូលរួមគាំទ្រ យ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ចពាក់ព័ន្ធរៀងៗ ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

ឯកឧត្តម បន្តថា ការប្រារព្ធទិវាអន្តរជាតិរបស់យើងផ្សាភ្ជាប់ជាមួយពាក្យស្លោក “ស្វែករកវិជ្ជាកិត្តិយសមាន​ សេពគ្រឿងញៀននាំមហន្តរាយ” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ។

ចុងក្រោយឯកឧត្តមមន្ថែមទៀតថាដើម្បីឲ្យកម្មវិធីនេះដំណើរការទៅលូននិងទទួលបានជោគជ័យ  ថ្នាក់ដឹកនាំតាមបណ្ដាមន្ទីរអង្គភាពនានាត្រូវចាត់មន្ត្រីក្នុងអង្គភាពបានចូលរួម  និងមន្ត្រីពាក់ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះពិនិត្យទីតាំងប្រារព្ធពិធីជាក់ស្ដែង  អាជ្ញាធរក្រុងស្ទឹងសែនត្រូវរៀបចំសណ្តាប់ធ្នាប់  អនាម័យឲ្យបានល្អដើម្បីឲ្យថ្នាក់ដឹកនាំ ដូចជាមន្ត្រីរាជការនិងប្រជាពលរដ្ឋបានចូលរួមក្នុងកម្មវិធីនេះអោយបានច្រើនកុះករ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post