រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់បញ្ជាការស្រាល និងសមត្ថកិច្ចជំនាញ បន្តអនុវត្ត និងធ្វើសកម្មភាពប្រតិបត្តិការឲ្យជាប់ជាប្រចាំការពារធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព


(​រដ្ឋបាល​ខេត្ក​កំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានដាក់បទបញ្ជាដល់បញ្ជាការស្រាល​ ​និងសមត្ថកិច្ចជំនាញ​ ​ដែលឈរជើងនៅដែនជម្រកសត្វព្រៃ​ ​ព្រៃសហគមន៍​ ​និងតំបន់វាលក្រោយ​ (​តំបន់​) ​បន្តអនុវត្ត​ ​និងធ្វើសកម្មភាពប្រតិបត្តិការឲ្យជាប់ជាប្រចាំ​ ​ការពារធនធានធម្មជាតិ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ប្រកបដោយប្រសិទ្ធភាព

ប្រសាសន៍ដ៏មានអត្ថន័យ​ ​ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង​ ​ការពារ​ ​ធនធានធម្មជាតិ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានអនុញ្ញាតឲ្យមន្ត្រីជំនាញរាយការណ៍អំពី​ឌ្ឍនៈ​ភាពក្នុងចុះអនុវត្តជាក់ស្តែងក្នុងការបង្ក្រាប​ ​និងទប់ស្កាត់ធនធានធម្មជាតិ​ ​រួចមក​ ​បានផ្តល់នូវគោលការណ៍សំខាន់​ ​មួយចំនួន
​)* ​អាជ្ញាធរដែនដី​ ​និងសមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់​ ​ត្រូវចាត់តាំងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ​ ​ឲ្យ​ ​បានជ្រួតជ្រាប​ ​អំពីវិធានការផ្លូវច្បាប់ចំពោះជនទាំងឡាយណា​ ​ដែលបានឃុបឃិត​ ​ចូលរួម​ ​និងធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ​ ​
​)* ​ពង្រឹងតួនាទីភារកិច្ច​ ​នៅទីបញ្ជាការស្រាល​ ​ក្នុងកិច្ចការពារទប់ស្កាត់​ ​និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិ​ឱ្យ​មានប្រសិទ្ធភាព​ ​
​)* ​ក្តាប់ព័ត៌មានបន្ថែមអំពីចលនាអូសទាញប្រជាពលរដ្ឋ​ ​ប្រមូលផ្តុំប្រឆាំងតវ៉ា​ ​ដើម្បីមានវិធានការទាន់ពេលវេលា​ ​
​)* ​ទីបញ្ជាការស្រាល​ ​និងសមត្ថកិច្ចជំនាញ​ ​មានភារកិច្ចបន្តស្រាវជ្រាវរកមុខសញ្ញា​ ​ពិសេសអ្នកនៅពីក្រោយខ្នង​ ​ដោយសហការជាមួយមន្ទីរជំនាញ​ ​និងអាជ្ញាធរពាក់ព័ន្ធ
​)* ​ចាត់វិធានការដកហូតដីដែលបានរកឃើញពីការទន្ទ្រានខុសច្បាប់​ ​និងដីអាស្រ័យផលខុសច្បាប់​ ​ព្រមទាំងកសាងសំណុំរឿងតាមនីតិវិធី
​)* ​រៀបចំយុទ្ធនាការដាំដើមឈើ​ ​លើផ្ទៃដីដែលបានរកឃើញដោយការកាប់ទន្ទ្រានខុសច្បាប់នាពេលកន្លងទៅ​ ​

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post