រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម នួន ផារ័ត្ន ដឹកនាំកិច្ចប្រជុំប្រចាំខែ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នៅព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាលខេត្តកំពង់ធំ​ ​និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព​ ​និងស្ថានភាពភូមិសាស្ត្រក្នុងខេត្តកំពង់ធំ​ ​

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​បានមានប្រសាសន៍លើកឡើងថា​ ​កិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំនៅពេលនេះ​ ​គឺជាលើកដំបូងរបស់ឯកឧត្តម​ ​ក្នុងការស្តាប់នូវរបាយការណ៍ប្រចាំខែ​ ​របៀបរបបធ្វើការងារ​ ​ស្ថានភាពភូមិសាស្ត្រខេត្ត​ ​និងបញ្ហាផ្សេងៗទៀត

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម​ ​នួន​ ​ផា័ត្នសូមថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច​ ​និងមន្ត្រីជំនាញទាំងអស់​ ​ដែលឈរជើងនៅទីបញ្ជាការស្រាលទាំង​ ​គោលដៅ​ ​នៅដែនជម្រកសត្វព្រៃ​ ​ព្រៃសហគមន៍​ ​និងតំបន់វាលក្រោម​ (​តំបន់​) ​ក្នុងប្រតិបត្តិការបង្ក្រាប​ ​និងទប់ស្កាត់ការពារធនធានធម្មជាតិ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាពេលកន្លងមក​ ​ទទួលបានលទ្ធផលយ៉ាងមានប្រសិទ្ធិភាព​ ​និងសុំបន្តនិរន្តរភាពការងារនេះ​ ឱ្យ​បានល្អប្រសើថែមទៀត​ ​​ ​ក្នុងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏បានជួយ​ត្ថម្ភ​ដល់កម្លាំងដែលឈរជើងប្រចាំការទីបញ្ជាការស្រាលទាំង​ ​គោលដៅ​ ​ក្នុងមួយគោលដៅ​ ​ទទួលបានថវិកាចំនួន​ ​លានរៀល​ ​ប្រេងសាំង​ ​ចំនួន​ ​លីត្រ​ ​អង្ករ​ ​គីឡូក្រាម​ ​ភេសជ្ជ​សៈស្ទី​​ ​ចំនួន​ ​កេស​ ​ដោយឡែកទីបញ្ជាការស្រាលសម្រាប់អន្តរគម​ន៍ ​បន្ថែមនូវអង្ករ​ ​ចំនួន​ ​គីឡូក្រាម​ ​បន្ថែមលើសពីនេះទៀត​ ​នៅទីបញ្ជាការស្រាលដែលឈរជើងនៅដែនជម្រកសត្វព្រៃ​ ​ព្រៃសហគមន៍​ ​ចំនួន​ ​គោលដៅ​ ​ឯកឧត្តម​ ​នួន​ ​ផា​័ត្ន ​បានចំណាយថវិកាផ្ទាល់ខ្លួនបន្ថែម​ ​ជួយ​ត្ថម្ភ​ម៉ូតូចំនួន​ ​គ្រឿង​ ​ក្នុងគោលដៅបន្ថែមទៀត​ ​

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​បានណែនាំដល់មន្ទីរកសិកម្ម​ ​រុក្ខាប្រម៉ាញ់​ ​និងនេសាទខេត្ត​ ​សហការជាមួយរដ្ឋបាលព្រៃឈើ​ ​ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច​ ​ដែលបានកាប់​ន្រ្ទា​​ ​យកដីរដ្ឋ​ ​ធ្វើការដាំដុះកូនឈើឡើងវិញ​ ​និងការពារ​ឱ្យ​បានល្អ​ ​ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ

ឯកឧត្តម​ ​នួន​ ​ផា័ត្ន ក៏បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ ​និងកងកម្លាំងទាំងបី​ ​សូមបន្តនិរន្តភាពការងារដែលធ្លាប់បានអនុវត្តកន្លងមក​ឱ្យ​ល្អប្រសើរថែមទៀត​ ​ព្រមទាំងធ្វើការបង្ក្រាប​ ​និងទប់ស្កាត់​ ​ការលេងល្បែងស៊ីសងគ្រប់ប្រភេទ​ ​បញ្ហាគ្រឿងញៀន​ ​ការរឹតបណ្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោ​ ​ត្រួតពិនិត្យគ្រឿងស្រវឹង​ ​អាវុធជាតិផ្ទុះ​ ​បញ្ជាក្មេងទំនើង​ ​ធ្វើការអប់រំ​ ​និងអនុវត្តច្បាប់​ឱ្យ​បានត្រឹមត្រូវ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post