រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន

(​រដ្ឋបាលខេត្តកំពង់ធំ​) ÷ ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាលខេត្តកំពង់ធំរួមជាមួយក្រុមការងារចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យឆាបឆេះផ្ទះអស់មួយខ្នងនៅភូមិម្នា​ ​សង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​រសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា​ ​ឯកឧត្តមមានការសោកស្ដាយយ៉ាងខ្លាំងចំពោះគ្រោះអគ្គីភ័យដែលបានកើតឡើង​ ​និងបានបំភ្លេចបំផ្លាញទាំងស្រុងនូវផ្ទះមួយខ្នង​ ​នឹងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន​ឱ្យ​បានខ្ពស់​ ​ដើម្បីជៀសវាងនៅហេតុការណ៍អាក្រក់ណាមួយកើតឡើង

ឯកឧត្តម​ ​បានបន្តថាអំណោយនិងថវិកាថ្ងៃនេះទោះបីមិនគ្រប់ទៅតាមតម្រូវការក៏ពិតមែនក៏ប៉ុន្តែ​ ​វាបានចូលរួមចំណែក​ ​រំលែកនូវក្តីលំបាកដល់គ្រួសាររងគ្រោះបានមួយចំណែក​ ​ហើយក៏ជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តពិសេសគឺកាកបាទក្រហមខេត្ត​ ​ដែលបានធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់

សូមបញ្ជាក់ថាថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ម៉ោង​ ​​:​​ ​នាទី​ ​មានករណីភ្លើងឆេះផ្ទះ​ ​នៅភូមិម្នា​ ​សង្កាត់ស្រយ៉ូវ​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំមានម្ចាស់ផ្ទះឈ្មោះ​ ​វ៉ាន់​ ​លី​ ​ប្រពន្ធ​ យ៉ែ​​ ​អី​ ​ហើយផ្ទះដែលឆេះមានទំហំ​ ​​x​​ ​ប្រក់​ង្ក័​សី​ ​ជញ្ជាំង​ង្ក័​សី​ ​សំភារៈ​ ​មានគ្រែ​  ​ពូក​ ​ទូខោអាវមាននិងសំភារៈផ្សេងៗឆេះអស់ទាំងស្រុងដែលបណ្តាលមកពីផ្ទុះសេរខ្សែភ្លើង

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post