រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ នាំយកស្រូវពូជសម្តេចមហាធិបតី ហ៊ុន ម៉ាណែត ចែកជូនប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ ដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់

(រដ្ឋបាលខេត្តកំពង់ធំ): ដើម្បីធានាដល់ការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងចែកស្រូវពូជជូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញ បន្ទាប់ពីទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅចំនួន ៥៨តោន ស្មើនឹង ៥៨០គ្រួសារ នៅស្រុកស្ទោង ហើយទីតាំងប្រារព្ធពិធីនៅវត្តព្រះពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ណាស់លើការស្តារឡើងវិញនូវជីវភាព និងការដាំដុះរបស់ប្រជាពលរដ្ឋក្រោយពេលទឹកជំនន់បានស្រកទៅវិញព្រោះការបង្កបង្កើនផលក្រោយទឹកជំនន់ជាកិច្ចការចាំបាច់ណាស់ដើម្បីដោះស្រាយបញ្ហា ស្បៀងអាហារ និងក្នុងជីវភាពរស់របស់ប្រជាពលរដ្ឋរងគ្រោះឱ្យមានភាពប្រសើរឡើងវិញនោះ។

ជាមួយគ្នានេះ ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវដល់ប្រជាកសិករទាំងអស់ត្រូវខិតខំធ្វើការងារបង្កបង្កើនផលឡើងវិញអោយបានទាន់រដូវ ដើម្បីលើកស្ទួយជីវភាពរស់នៅអោយបានប្រសើរឡើង។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post