រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកមុខចៀរជ័រកៅស៊ូឆ្នាំ២០១៧ របស់ក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូ ស្រុកសណ្តាន់

ដោយសារប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញជាគណអធិបតី ក្នុងពិធីសម្ពោធបើកមុខចៀរជ័រកៅស៊ូឆ្នាំ២០១៧ របស់ក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី នយោជិក នយោជក កម្មករ កម្មារិនី ប្រមាណជាង ៤០០នាក់។

លោក ឡៃ វ៉ាន់ឡាំ ប្រធានគណៈប្រតិភូដឹកនាំកៅស៊ូវៀតណាមនៅកម្ពុជាបានឲ្យដឹងថាក្រុមហ៊ុន C.R.C.K អភិវឌ្ឍន៍កៅស៊ូមានផ្ទៃដីចំនួន ៤,២១៦.៨៦ ហិចតា ហើយផ្ទៃដីសម្រាប់ធ្វើការចៀរជ័យកៅស៊ូសាកល្បង មានចំនួន ២១២ហិចតានិងមានកម្មករចំនួន ៦២នាក់ ដែលបានទទួលវគ្គបណ្តុះបណ្តាលជំនាញជៀជ័រ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនបរទេស វិនិយោគជាច្រើន ក្នុងនោះក៏មានប្រទេសវៀតណាមផងដែរ ដែលបានធ្វើការវិនិយោគ ទៅលើដំណាំកៅស៊ូនៅក្នុងទឹកដីខេត្តកំពង់ធំ កៅស៊ូដែលផ្តល់សក្តានុពល ដែលត្រូវធ្វើការចៀរជ័រនៅថ្ងៃនេះ បានផ្តល់ការងារដល់ប្រជាពលរដ្ឋដែលជាជនជាតិខ្មែរឲ្យមានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ។ ពេលនេះក្រុមហ៊ុនត្រូវការចៀរជ័រកៅស៊ូ ដូច្នេះត្រូវការកម្មករច្រើន មានការងារធ្វើជានិរន្តរភាពជាប់លាប់ ទទួលបានប្រាក់ខែសមរម្យ និងត្រូវគោរពច្បាប់ការងារ ។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបកម្មករ កម្មារិនីរោងចក្រ ដោយផ្តល់សេវាសម្រាប់ការងារ សេវាថែទំាងសុខភាព ទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ គឺមិនយកលុយទេ។ ចំពោះកម្មករ កម្មារិនី លំហែមាតុភាព ឧបត្ថម្ភថវិកា ចំនួន ៤០ម៉ឺនរៀល។ ចំពោះអ្នកឆ្លងទន្លេ ត្រូវបានអនុញ្ញាតិឲ្យឈប់សម្រាករយៈពេល ៣ខែ ផ្តល់ប្រាក់ខែ ១២០% ក្នុងមួយខែផងដែរ ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ។ ឯកឧត្តមបន្ថែមទៀតថា សម្តេចតេជោ បានគិតគូអំពីជីវភាពរបស់បងប្អូន មិនបោះបង់ចោលបងប្អូននោះទេ។

លើសពីនេះទៅទៀត ឯកឧត្តមបានសូមអំពាវនាវ ដល់ក្រុមហ៊ុនកៅស៊ូវៀតណាមទំាងអស់ ត្រូវគោរពតាមច្បាប់ការងា របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវចាត់ទុកកម្មករ ប្រៀបដូចជាកូនចៅយើងដែរ ក្នុងនោះត្រូវសាងសង់ផ្ទះជូនកម្មករ មណ្ឌលសុខភាព សាលារៀន ទឹកស្អាត ជាដើម។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រុមហ៊ុនអាចរស់បានទាល់តែមានកម្មករ កម្មកររស់បាន ទាល់តែមានក្រុមហ៊ុន។

Related Post