រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្តេជ្ញា ត្រូវការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ មានប្រសាសន៍ថា៖ គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ត្រូវតែការពារឲ្យបានដាច់ខាត នូវសន្តិភាពនាពេលបច្ចុប្បន្ន ដែលរកបានមកដោយលំបាក ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្ថែមថា «ជនឱកាសនិយមដែលព្យាយាមប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តន៍ពណ៌ បំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជាតិ មិនត្រូវលើកលែងឡើយ»។

ឯកឧត្តម សុខ លូ ក៏បានថ្លែងក្រើនរំលឹកឲ្យអង្គភាពទាំងអស់យកចិត្តទុកដាក់ឡើងវិញនូវការ ប្រជុំគណៈបញ្ជាការឯកភាពនៅតាមក្រុង ស្រុក ឲ្យបានញឹកញាប់ ត្រូវគោរពវិន័យ សីលធម៌ ត្រូវមានអ្នកប្រចាំការនៅរៀងរាល់ថ្ងៃឈប់សម្រាក ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ពង្រឹងការងារផ្ទៃក្នុង ដើម្បីបង្រ្កាបបទល្មើសនានា ដែលតែងតែកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើង។

ទន្ទឹមនោះគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវពង្រឹងយកចិត្តទុកដាក់ នូវបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិផងដែរ៕

Related Post