រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ប្តេជ្ញាទប់ស្កាត់ឲ្យបាននូវបទល្មើសខុសច្បាប់ផ្សេងៗ

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ នៅរសៀលថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ គ.ស ២០១៧ អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ឯកឧត្តម សុខ លូ បានអំពាវនាវដល់អាជ្ញាធរក្រុង ស្រុកទំាងអស់ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ឲ្យបាននូវបញ្ហាបទល្មើសព្រៃឈើ បទល្មើសជលផល ត្រូវរឹតបណ្តឹងនៅការដាក់កាំកុងត្រូលជជុះ បញ្ហាគ្រឿងញៀន ការអនុវត្តច្បាប់ទប់ស្កាត់ឲ្យបាន នូវបទល្មើសនេសាទធំៗ ហាមដាច់ខាតមិនឲ្យកើតមានឡើងទៀតទេ ត្រូវគ្រប់គ្រង តាមដានសភាពការបទល្មើសគ្រប់ប្រភេទនៅតាម ក្រុង ស្រុក និងតាមបណ្តាគោលដៅសំខាន់ៗទូទាំងខេត្ត ដោយអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។

ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមទប់ស្កាត់បទល្មើស គឺត្រូវចូលរួមទាំងអស់គ្នា ទាំងផ្នែកជំនាញ ទាំងផ្នែកស៊ីវិល ហើយយើងតែងតែមានឃើញព័ត៌មានច្រើនណាស់ ពីបណ្តាញសង្គម Facebook និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាច្រើនទៀត។ ដូច្នេះយើងត្រូវខិតខំធ្វើការងារទាំងនេះឡើងវិញ និងទប់ស្កាត់ឲ្យបាននូវបទល្មើសទាំងឡាយ ដោយដាក់កម្លំាងចុះបង្ក្រាបភ្លាមៗ សកម្មភាពនេះ ត្រូវធ្វើដូចភ្លៀងរលឹម។

Related Post