រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត នៅរសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណង ដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលទំាងអស់របស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ ក៏ដូចជាការរួមចំណែកក្នុងការគាំទ្រ នូវគម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានទូទំាងខេត្ត និងសម្របសម្រួលបន្ស៊ីនូវតម្រូវការការអភិវឌ្ឍន៍ទំាងនេះ ជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានដល់ការឆ្លើយតប និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព និងជាឱកាសមួយ នាំមកនូវទំនាក់ទំនង់កាន់តែជិតស្និទ្ធរវាងមន្ទីរវិស័យ អង្គការជាតិ អន្តរជាតិ និងសប្បរសជនជាមួយ ក្រុមប្រឹក្សានិងគណៈអភិបាលក្រុងស្រុក លើកិច្ចអភិវឌ្ឍន៍មូលដ្ឋាន រវាងទីប្រជុំជននិងជនបទ ជាពិសេសមានផែនការច្បាស់លាស់ និងថវិការសំរាប់អនុវត្តសកម្មភាព ជៀសវាងការអនុវត្តគម្រោងជាន់គ្នា ដែលនាំអោយខាត់បង់ថវិការ។

ឯកឧត្តមបន្តថា រហូតមកដល់ បច្ចុប្បន្ននេះ គ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តមានការអភិវឌ្ឍន៍រីកចំរើន គួរជាទីមោទនៈ នៅតាមទីជនបទ មានផ្លូវលំខ្វាត់ខ្វែង ងាយស្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព អណ្តូងទឹកស្អាត បណ្តាញទឹកស្អាត ប្រព័ន្ធធារាសាស្ត្រជាដើម៕

Related Post