រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សហការជាមួយលេខាធិការដ្ឋាន បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានសហការជាមួយលេខាធិការដ្ឋាន នៃអនុគណៈកម្មការ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅក្នុងសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបចំនួន ២៩នាក់ ស្រី ០៨នាក់ ចែកខិត្តបណ្ណពាក់ព័ន្​ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
១.ខិត្តបណ្ណជំនួយ​ស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លុវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះ​អ្នកប្រើប្រាស់ផ្លូវចំនួន ២៩សន្លឹក
២. ខិត្តបណ្ណគោរពច្បាប់ចរាចរណ៍ គឺដើម្បីការពារជីវិតអ្នក គ្រួសារអ្នក និងអ្នកដទៃចំនួន ២៩សន្លឹក
៣. ខិត្តបណ្ណសីលធម៌១០ចំណុចសម្រាប់សុវត្តិភាពចរាចរណចំនួន ២៩សន្លឹក៕

Related Post