រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌលេខាធិការរដ្ឋបាល នៃរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកតាំងគោក អញ្ជើញមកពិនិត្យឈ្មោះ លេខតុ លេខបន្ទប់ នៅតាមបណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបាលខេត្ត ដូចខាងក្រោម ៖
១-គេហទំព័ររដ្ឋបាលខេត្តកំពង់ធំ (https://kampongthom.gov.kh/)
២-Page រដ្ឋបាលខេត្តកំពង់ធំ (https://www.facebook.com/kampongthomadministration/)
៣-ក្តារព័ត៌មានសាលាខេត្តកំពង់ធំ
៤-មណ្ឌលប្រឡង (វិទ្យាល័យហ៊ុនសែនបល្ល័ង្ក បិទផ្សាយចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩)
បញ្ជាក់៖
- កាលបរិច្ឆេទប្រឡង នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧ៈ០០ នាទីព្រឹក
- មណ្ឌល វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក
- បេក្ខជនដែលមានឈ្មោះនៅក្នុងបញ្ជីរាយនាមខាងក្រោមត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃសុំសិទ្ធិប្រឡង
- ចំពោះគ្រឿងបរិក្ខាអេឡិចត្រូនិច គ្រឿងញៀន អាវុធជាតិផ្ទុះគ្រប់ប្រភេទ ត្រូវបានហាមឃាត់។