រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារ​កិច្ច​ល្អ”

(​រដ្ឋបាលខេត្តកំពង់ធំ​) ​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន​ ​ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវចលនាប្រឡងប្រណាំង​ “​ទីក្រុងស្អាត​ ​រមណីយដ្ឋានស្អាត​ ​សេវាល្អ​ ​បដិសណ្ឋារកិច្ចល្អ​” ​ជាទីក្រុងស្អាតរបស់យើង​ ​ក្នុងការប្រកួតប្រជែងជាមួយទីក្រុងដទៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា​ ​គឺជាកិត្តិយសមួយសម្រាប់ប្រជាពលរដ្ឋខេត្តកំពង់ធំយើងនៅក្នុងបច្ចុប្បន្ន​ ​និងទៅអនាគត​ ​ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ​ ​ជាពិសេសអ្នករស់នៅក្នុងស្ទឹងសែន

ការលើកទឹកចិត្តនេះ​ ​ថ្លែងនៅក្នុងពិធីទិវាជាតិទីក្រុងស្អាតលើកទី​ ​ក្រោមប្រធានបទ​ “​ទីក្រុងស្អាត​ ​គាំទ្រការបើកទេសចរណ៍កម្ពុជា​” ​អមជាមួយការប្រកាសយុទ្ធនាការ​ “​កម្ពុជាស្អាត​” ​ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ី​ហ្គេ​​-​អាស៊ានប៉ារ៉ា​ហ្គេ​​ ​ឆ្នាំ​ (​SEA​ ​Game​s 2023) ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​នៅសួនស្ទឹងសែន​ ​ខេត្តកំពង់ធំ

នាឱកាសនោះដែរ​ ​បន្ទាប់ពីឯកឧត្តម​ ​ងួន​ ​រតនៈបានអានសារលិខិតរបស់សម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​ ​រួចមក​ ​ឯកឧត្តម​ ​បន្ថែមទៀតថា​ ​ការប្រារព្ធទិវាជាតិនេះ​ ​ពិតជាបានរួមចំណែកបំផុស​ ​និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​ពិសេសចំពោះយុវជន​ ​កុលបុត្រ​ ​កុលធីតាខ្មែរ​ឱ្យ ​បន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត​ ​ក្នុងកិច្ចគាំពារបរិស្ថាន​ ​និងការលើក​ម្ពស់​ការអភិវឌ្ឍបៃតង​ ​ដែលជាការរួមចំណែកដល់ការអភិវឌ្ឍ​វិ​​័​ទេសចរណ៍​ ​និងការរីកចម្រើននៃសង្គមជាតិយើង

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្តថា​ ​ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា​ ​ដែលតម្រូវទាមឲ្យយើងចូលរួមអនុវត្តកា​ត្វ​កិច្ច​ ​ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែន​ ​ត្រូវយកចិត្តទុកដាក់វេចខ្ចប់កាកសំណល់រឹង​ ​និង​ ​រាវឲ្យមានរបៀបរៀបរយ​ ​ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ​ ​ការរៀបចំហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​ជាពិសេស​ “​នៃភាពស្អាត​” ​ដែលត្រង់ចំណុចនេះ​ “​ស្អាត​” ​សំដៅដល់​ “​ស្អាតដោយមានទេសភាពស្រស់ត្រកាល​, ​ស្អាតដោយភាពប្រណិត​, ​ស្អាតដោយមានបរិស្ថានល្អប្រសើរ​, ​ស្អាតដោយមានអនាម័យ​, ​ស្អាតដោយមានសុវត្ថិភាព​, ​ស្អាតដោយមានគុណភាព​ ​និងស្អាតដោយមានឱជារសឆ្ងាញ់ពិសា​”​​ ​ហើយក៏ជាទីក្រុងប្រកបដោយ​ “​ភាពវៃឆ្លាត​” ​មាន​ “​ភាពស្អាតនិងបៃតង​” ​ប្រកបដោយអនាម័យ​ ​ដែលមានសណ្តាប់ធ្នាប់រៀបរយ​, ​មានការធានាបាននូវសុខសុវត្ថិភាពពេញលេញ​, ​មានការផ្តល់សេវាសាធារណៈប្រកបដោយបដិសណ្ឋារកិច្ចល្អ​, ​មានហេ​ដ្ឋា​រចនា​ម្ព័ន្ធ​តភ្ជាប់និងសម្បទាទ្រទ្រង់គ្រប់គ្រាន់​ ​និងមានការផ្តល់​ ​សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព​ ​គឺជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ​ ​ហើយទាំងនេះ​ ​ក៏ជាកត្តាកំណត់ការសម្រេចចិត្តដ៏ចម្បងបំផុតមួយសម្រាប់ភ្ញៀវទេសចរ​ ​ក្នុងការជ្រើសរើសគោលដៅទស្សនារបស់គេនាពេលបច្ចុប្បន្នផងដែរ

ចុងបញ្ចប់​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ​និងភ្ញៀវទេសចរគ្រប់រូប​ ​ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី​ ​ពិសេស​ ​ទម្លាប់នៃការរស់នៅជាមួយ​ “​ភាពស្អាតនិងអនាម័យ​” ​រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល​ ​និងវិធាននានារបស់រាជរដ្ឋាភិបាល​ ​ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺ​កូ​វី​-​

Related Post