រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារ​ប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២

(​រដ្ឋបាលខេត្តកំពង់ធំ​): ​រដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ​ ​និងលើកទិសដៅអនុវត្តការងារឆ្នាំ​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​និងឯកឧត្តម​ ​ងួន​ ​រត​: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​ដោយមានអ្នកចូលរួមប្រមាណជាង​ ​នាក់

ថ្លែងនៅក្នុងពិធីសន្និបាតនោះដែរ​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ប្រធានក្រុមប្រឹក្សាខេត្ត​ ​មានប្រសាសន៍លើកឡើងថា​ ​សន្និបាតនៅពេលនេះ​ ​ពិតជាមានអត្ថន័យ​ ​និងជាឱកាសដ៏មានសារសំខាន់សម្រាប់យើងទាំងអស់គ្នា​ ​ធ្វើការវាយតម្លៃអំពីលទ្ធផលការងារដែល​ ​រដ្ឋបាលខេត្ត​ ​បានខិតខំប្រឹងប្រែងសម្រេចបាននិងរួមគ្នាធ្វើការ​ ​ពិនិត្យ​ ​វាយតម្លៃអំពីបញ្ហាប្រឈម​ ​ដែលនៅសេសសល់សម្រាប់ជាមូលដ្ឋាន​ ​ក្នុងការកំណត់ទិសដៅ​ ​ការងារសម្រាប់អនុវត្តកម្មវិធីកំណែទម្រង់នានាក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី​ ​ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈលើកឡើងថា​ ​លទ្ធផលសម្រេចបាន​គួ​ជាទី​មោ​​នៈ​ក្នុងឆ្នាំកន្លងមក​ ​គឺជាលទ្ធផលនៃកិច្ចខិតខំអស់​ ​ពី​ ​កម្លាំងកាយចិត្ដ​ ​ដោយរលើស្មារតីទទួលខុសត្រូវខ្ពស់​ ​ក្នុងការខិតខំ​បំ​ពេញការងារ​ ​តាមតួនាទី​ ​ភារកិច្ច​ ​ប្រកបដោយ​ ​ឆន្ទៈម្ចាស់ការ​ ​ភក្តីភាព​ ​មនសិការវិជ្ជាជីវៈ​ ​និងវប្បធម៌​ ​សេវាសាធារណៈ​ ​ពីសំណាក់ថ្នាក់ដឹកនាំ​ ​មន្ត្រីរាជការ​ ​កងកម្លាំង​ ​ប្រដាប់អាវុធ​ ​ព្រមទាំង​ ​ការចូលរួមពីដៃគូអភិវឌ្ឍន៍​ ​សម្បុរសជន​ ​អ្នកពាក់ព័ន្ធនានា​ ​និងជាពិសេស​ ​គឺការ​ ​សហការ​ ​និងការចូលរួម​ ​ពីប្រជាពលរដ្ឋ​ ​ហើយចំពោះបញ្ហាប្រឈមនានាដែលស្មុគស្មាញ​ ​ទាមទារឲ្យមានការចូលរួមពីអង្គភាពជំនាញពាក់ព័ន្ធ​ ​សហការខិតខំរួមគ្នាដោះស្រាយ​ ​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ ​ត្រូវយកអត្ថប្រយោជន៍ប្រជាជនជាស្នូល​ ​

ទន្ទឹមនឹងនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ក៏បានផ្តាំផ្ញើដល់សមាជិកនៃអង្កធីទាំងអស់​ ​បន្ទាប់ពីមានការបែងចែកក្រុមពិភាក្សា​ ​សូមធ្វើការពិភាក្សាឲ្យបានផុលផុស​ ​អំពីសមិទ្ធផល​ ​បញ្ហាប្រឈម​ ​និងដំណោះស្រាយ​ ​ព្រមជាមួយនឹង​ ​ការផ្តល់បទពិសោធន៍ល្អ​ ​សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារ​ ​ក្នុងឆ្នាំនេះ​ ​ឲ្យកាន់​ ​តែមានប្រសិទ្ធភាពថែមទៀត

សូមបញ្ជាក់ផងដែរថា​ ​នៅក្នុងពិធីបិទសន្និបាតនៅ​​ថ្ងៃទីស្អែកនេះ​ ​ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុន​ ​រដ្ឋមន្ត្រីក្រសួងទេចរ​ណ៍ ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ធំ

Related Post