រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម សែ សុឃន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ឯកឧត្តម​ ​សែ​ សុ​អគ្គនាយករង​ ​នៃអគ្គនាយកដ្ឋានគយ​ ​និងរដ្ឋាករកម្ពុជា​ ​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម​ ​គុណ​ ​ញឹម​ ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​​ទទួលបន្ទុក​ ​អគ្គនាយក​ ​នៃអគ្គនាយកដ្ឋានគយ​ ​និងរដ្ឋាករកម្ពុជា​ ​ឯកឧត្តម​ ឌិ​​ ​ធនសមាជិកក្រុមប្រឹក្សាខេត្តលោកជំទាវ​ ​លំ​ ​គន្ធារី​ ​អភិបាលរងខេត្តកំពង់ធំ​ ​និងសមាជិកសមាជិកា​ ​អញ្ជើញចូលរួមក្នុងពិធីប្រកាសភារកិច្ច​ ​លោក​ ​សំ​ ​កុសល​ ​ជាប្រធានសាខាគយ​ ​និងរដ្ឋាករខេត្តកំពង់ធំ​ ​ព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅសាលាខេត្តកំពង់ធំ

លោក​ ​សំ​ ​កុសលជាប្រធានសាខាគយ​ ​និងរដ្ឋាករខេត្តកំពង់ធំ​ ​ដែលទើបប្រកាសថ្មីៗ​ ​បានឡើងប្ដេជ្ញាចិត្ត​ ​ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា​ ​មានកិច្ចសហការ​ណ៍​ល្អ​ ​ជាមួយថ្នាក់ដឹកនាំមន្ទីរ​ ​អង្គភាព​ ​ជុំវិញខេត្ត​ ​ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​សមត្ថកិច្ច​ ​និង​ ​កងក​ម្លាំ​ទាំងបី​ ​រួមគ្នាអនុវត្តច្បាប់​ ​និងកម្មវិធីនយោបាយ​ ​ជាពិសេសយុទ្ធសាស្ត្រចតុកោណ​ ​ដំណាក់កាលទី​ ​របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន​ ​និងម៉ឹងម៉ាត់​ ​ដើម្បីឲ្យប្រទេសយើង​ ​ទទួលបានការរីកចម្រើនទៅមុខជានិរន្ត​ន៍​

ឆ្លៀតក្នុងឱកាសនេះលោកជំទាវ​ ​លំ​ ​គន្ធារីអភិបាលរងខេត្តកំពង់ធំ​ ​បានមានប្រសាសន៍ថា​ ​សូម​ឱ្យ​លោក​ ​សំ​ ​កុសល​ ​ដឹកនាំអង្គភាពគយ​ ​និងរដ្ឋាករខេត្តកំពង់ធំ​ ​ទទួលបានភាពជោគជ័យ​ ​និងទទួលបានសមិទ្ធិផលល្អ​ ​បន្ថែមទៀត​ ​ដូចដែលយើងបានដឹងហើយថា​ ​អង្គភាពគយ​ ​និងរដ្ឋាករ​ ​ជាអង្គភាពមួយដើរតួនាទី​ ​យ៉ាងសំខាន់​ ​ក្នុងការស្វែងរកចំណូលយ៉ាងសន្ធឹកសន្ធាប់របស់ជាតិ​ ​ជាស្ថាប័នជំនាញពាក់កណ្តាលប្រដាប់អាវុធ​ ​សម្រាប់ការត្រួតពិនិត្យ​ ​ប្រមូល​ ​ពន្ធអាករ​ ​និង​ម្រៃ​គ្រប់ប្រភេទទំនិញនាំចេញ​ ​នាំចូល​ ​ក៏ដូចជាការបង្ការបទល្មើសគេច​ ​ពន្ធរាល់ទំនិញនាំចេញ​ ​នាំចូល​ ​ព្រមទាំងសម្រួលដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ​ ​ដូចនេះក្នុង​ ​នាមអាជ្ញាធរខេត្ត​ ​សូមអះអាងថានឹងផ្ដល់កិច្ចសហការ​ណ៍​យ៉ាងល្អប្រសើរ​ ​រាល់កិច្ចការ​ ​សំណូមពរ​ ​របស់សាខាគយ​ ​និងរដ្ឋាករខេត្តកំពង់ធំ

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម​ ​សែ​ សុ​​ ​អគ្គនាយករង​ ​នៃអគ្គនាយកដ្ឋានគយ​ ​និងរដ្ឋាករកម្ពុជា​ ​បានមានប្រសាសន៍ថា​ ​ក្រោមការ​​​ដឹកនាំរាជរដ្ឋាភិបាល​ ​ដែលមានសម្តេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែននាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​ជាប្រមុខ​ ​និងក្រោមការ​​​ដឹកនាំរបស់សម្ដេចក្រឡាហោម​ ​​ ​ខេងឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ​រដ្ឋបាលខេត្ត​ ​ក៏ដូចជាមន្ទីរ​-​អង្គភាពបានផ្ដល់​ ​សេវាបម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព​ ​ក៏ដូចជាការអភិវឌ្ឍលើគ្រប់​វិ​​័​​ ដើម្ប​កាត់បន្ថយ​ ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

ជាចុងក្រោយឯកឧត្តមក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ចូលរួមទប់ស្កាត់គ្រប់ស្ថានភាពសន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​មានលក្ខណៈល្អប្រសើរ​ ​ដោយសារការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ​ត្រូវបានជំរុញ​ឱ្យ​អនុវត្តជាប្រចាំដើម្បីរួមចំណែកក្នុងការធ្វើ​ឱ្យ​មូលដ្ឋានទទួលភាពកក់ក្តៅ

Related Post