រដ្ឋបាលខេត្តកំពង់ធំ

SEARCH

លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសតែងតាំងជាអភិបាល​ស្រុកកំពង់ស្វាយ ជំនួសលោក អ៊ុន បុត្ត ដែលត្រូវទទួលភារកិច្ចថ្មី

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​ឈុន​ ​ឈន់​ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក​ ​អ៊ុត​ ​វណ្ណរ៉ាត្រូវបានផ្ទេរភារកិច្ចពីអភិបាលស្រុកសណ្តា​ន់ ​មកបម្រើការងារជាអភិបាលស្រុកកំពង់ស្វាយជំនួសលោក​ ​អ៊ុន​ ​បុត្ត​ ​ដែលត្រូវទទួលភារកិច្ចថ្មីព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ​ ​ដោយមានការអញ្ជើញពីអភិបាលរងខេត្ត​ ​​ន្រ្តី​រាជការ​ ​កងក​ម្លាំ​ប្រដាប់អាវុធ​ ​ក្រុមប្រឹក្សាឃុំ​ ​ជាច្រើននាក់​ ​

ជាមួយគ្នានេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានបញ្ជាក់ថា​ ​សម្រាប់ស្រុកកំពង់ស្វាយ​ ​លោក​ ​អ៊ុត​ ​វណ្ណរ៉ា​ ​គឺជាអភិបាលស្រុកទី​ ​ហើយ​ ​ដែលបានមកកាន់តំណែងនៅទីនេះ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្តទៀត​ ​ការផ្លាស់ប្ដូរនិងការតែងតាំងមុខតំណែងថ្មីនេះគឺជាភាពចាំបាច់មួយហើយក៏ជាការបន្តនិរន្តរភាពរដ្ឋបាលស្របទៅតាមច្បាប់របស់ក្រុមប្រឹក្សាស្តីពីការគ្រប់គ្រងរដ្ឋបាលខណ្ឌ​ ​ក្រុង​ ​ស្រុក​ ​ពោលគឺមិនមែនដោយសារបញ្ហាប្រឈមដែលត្រូវផ្លាស់ប្ដូរនោះទេ​ ​គឺ​ ​ដោយលោកអភិបាលស្រុកចាស់ត្រូវទទួលភារកិច្ចថ្មី

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំបានថ្លែងបន្តថា«ក្នុងនាមជាគណៈអភិបាលស្រុកត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ​ ​និងខិតខំដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ​ ​ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ​ ​ភូមិ​-​ឃុំ​ ​មានសុវត្ថិភាព»

ជាមួយគ្នានេះឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានក្រើនរំលឹកដល់អភិបាលស្រុកដែលត្រូវបានតែងតាំងថ្មី​ ​ត្រូវខិតខំ​បំ​ពេញការងារដោយស្មារតីយកចិត្តទុកដាក់និងមានការទទួលខុសត្រូវខ្ពស់ប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត​ ​ប្រាជ្ញាស្មារតី​ ​ដើម្បី​បំ​ពេញការងារជូនតម្រូវការជូនប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត​ ​ដោយត្រូវគោរពរដ្ឋធម្មនុញ្ញ​ ​ច្បាប់​ ​និង​ ​លិខិតបទដ្ឋានគតិយុត្តជាធរមាន​ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ​

Related Post