រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អនុញ្ញាតទទួលជួបសម្តែងការគួរសមជាមួយ​អង្គការ WFP ប្រធានតំបន់នៅកម្ពុជា

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែកញ្ញា​ ​ឆ្នាំ​ ​អនុញ្ញាតទទួលជួបសម្តែងការគួរសមជាមួយអង្គការ​ ​WFP​ ​ជាប្រធានតំបន់ប្រចាំនៅប្រទេសកម្ពុជា​ ​ដើម្បីពិភាក្សាការងារអំពីគម្រោងអនុវត្តក្រោមការគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក​(​WFP​)​នៅក្នុងខេត្តកំពង់ធំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

តំណាងប្រធានតំបន់អង្គការ​ ​WFP​ ​ប្រចាំនៅកម្ពុជា​ ​បានលើកឡើងអំពីរបាយការណ៍​ឌ្ឍនៈ​ភាពរបស់​ ​អង្គការ​ ​WFP​ ​ដែលបានអនុវត្តកន្លងមក​ ​ថ្លែងថា​ ​កម្មវិធីស្បៀងអាហារពិភពលោកកំពុងអនុវត្តកម្មវិធីមួយចំនួននៅក្នុងខេត្តកំពង់ធំ​ ​រួមមាន​ ​​. ​គម្រោងអភិវឌ្ឍន៍មូលដ្ឋាន​ ​​. ​កម្មវិធីសន្តិសុខស្បៀង​ ​​. ​កម្មវីធីផ្ទេរសាច់ប្រាក់​ ​និង​ ​​. ​កម្មវិធីផ្តល់អាហារតាមសាលារៀន

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈបានផ្តល់ការគាំទ្រនូវរបាយការណ៍​ឌ្ឍនៈ​ភាពរបស់គម្រោងកម្មវិធីដែលអនុវត្តក្រោមការគាំទ្រដោយកម្មវិធីស្បៀងអាហារពិភពលោក​ ​ស្របទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​ដែលបានរួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋាន​ ​ជាពិសេសជួយសាងសង់មជ្ឈមណ្ឌលទីទួលសុវត្ថិភាព​ ​ដើម្បីលើក​ម្ពស់​ភាពធន់​ ​និងរឹងមាំរបស់សហគមន៍នៅ​ ​កម្ពុជាក្នុងការប្រឈមជាមួយវិបត្តិនានា​ ​និងកសាងសមត្ថភាពស្ថាប័ន​ ​សម្រាប់ការត្រៀមលក្ខណៈទប់ទល់ជាមួយគ្រោះអាសន្ន​ ​ការលើក​ម្ពស់​ការចាត់វិធានកាទាន់ពេល​ ​វេលាតាមរយៈប្រព័ន្ធប្រកាសអាសន្នជាមុន​ ​ដើម្បីការពារជីវិត​ ​និង​ ​ជីវភាពរស់នៅក្នុងអំឡុងពេលមានគ្រោះមហន្តរាយ​ ​និងពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋាន​ ​និងសហគមន៍ដើម្បីត្រៀម​ ​រៀបចំជាស្រេចសម្រាប់ទឹកជំនន់​ ​ការផ្តល់អាហារតាមសាលារៀន​ ​កម្មវិធីសន្តិសុខស្បៀង​ ​និងកម្មវិធីផ្ទេរសាច់ប្រាក់ជាដើម

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានសំណូមពរដល់ម្ចាស់គម្រោង​ ​WFP​ ​សូមបន្តជួយគាំទ្រនូវសកម្មភាពដែលធ្លាប់អនុវត្តនាពេលកន្លងមកបន្ថែមទៀត

Related Post