រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំនាំយក អំណោយរបស់សម្ដេចតេជោ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅក្នុងស្រុកស្ទោង

(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​បាននាំយកអំណោយរបស់សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​ចែកជូនដល់ប្រជាពលរដ្ឋចំនួន​ ​​ ​គ្រួសារ​ ​ដែលទទួលរងគ្រោះដោយសារទឹកជំនន់​ ​នៅក្នុងឃុំ​ទ្រា ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែងអំណរគុណលោកអភិបាលស្រុកស្ទោង​ ​និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត​ ​ដែលបានខិតខំគៀងគររកអំណោយសប្បុរសធម៌នានា​ ​មានស្បៀង​ ​និងមធ្យោបាយផ្សេងៗ​ ​ក្នុងការគ្រប់គ្រងទឹកជំនន់នាពេលកន្លងមក​ ​ឯកឧត្តមបន្ថែមទៀតថា​ ​អំណោយដែលត្រូវចែកជូននៅពេលនេះ​ ​គឺជាអំណោយរបស់សម្តេច​តេជោ ​ដែលយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ​ ​គឺយើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង​ ​និងមានជីវភាពខ្វះខាតតែប៉ុណ្ណោះ

ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត​ ​ក៏ដូចជាក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ស្រុក​ ​និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ​ព្រមទាំងប្រជាពលរដ្ឋទាំងអស់​ ​សូមថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងសម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​ប្រធានកាកបាទក្រហមកម្ពុជា​ ​ឯកឧត្តមបណ្ឌិត​ ​ហ៊ុន​ ​ម៉ាណែ​ ​និងលោកជំទាវ​ ​ពេជ​ ចន្ទមុន្នី ​តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក​ ​និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​ ​ដែលកំពុងទទួលរងនូវការលិចលង់ដោយសាទឹកជំនន់​ ​រស់នៅប្រមូលផ្ដុំ​ ​និងពិបាកធ្វើដំណើរ​ ​គ្រួសារខ្លះមានការឈឺស្កាត់​ម្រិ​ស្រាល​ ​ដោយបានផ្តល់នូវស្បៀង​ ​និងថ្នាំពេទ្យ​ ​សម្រាប់ចែកជូនបងប្អូននៅពេលនេះ

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមមេត្តាយកចិត្តទុកដាក់ការពារខ្លួនកុំ​ឱ្យ​មានជួបគ្រោះថ្នាក់ដោយសារទឹកជំនន់​ ​និងចូលរួមចាក់ថ្នាំការពារជំងឺ​កូ​វីដ​​ ​ទាំងអស់គ្នាបន្តទៀត​ ​ដើម្បីខ្លួនយើង​ ​និងសង្គមជាតិ​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

សូមបញ្ជាក់ផងដែរថា​ ​ប្រជាពលរដ្ឋចំនួន​ ​គ្រួសារ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​មីកញ្ចប់​ ​ទឹកត្រី​ ​ទទឹកស៊ីអ៊ីវ ​ត្រីខ​ ​ទឹកបរិសុទ្ធ​ ​និងថ្នាំពេទ្យ

Related Post