រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ញឹក បានខេង នាំយកអំណោយ​លោកជំទាវកិត្តិសិង្គហបណ្ឌិត ម៉ែន សំអន និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ចែកជូនប្រជាពលរដ្ឋចំនួន៣០២គ្រួសារ នៅស្រុកសន្ទុក

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​អភិបាលរងខេត្តកំពង់ធំ​ ​នាំយកអំណោយលោកជំទាវកិត្តិសិង្គហបណ្ឌិត​ ​ម៉ែន​ ​សំអន​ ​ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា​ ​ព្រឹទ្ធសភា​ ​និងអធិការកិច្ច​ ​និងលោកជំទាវឧកញ៉ា​ ​អ៊ឹង​ ​ស៊ី​ស្រ៊​​ ​ព្រមទាំងសប្បុរសជន​ ​ចែកជូនប្រជាពលរដ្ឋចំនួនគ្រួសារ​ ​ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង​ ​នៅភូមិកាលមេឃ​ ​ឃុំត្បូងក្រពើ​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែតុលា​ ​ឆ្នាំ

ថ្លែងនៅក្នុងកម្មវិធីនេះ​ ​ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោកជំទាវកិត្តិសិង្គហបណ្ឌិត​ ​ម៉ែន​ ​សំអន​ ​ជាពិសេសសម្តេចអគ្គមហាសេនា​តី​តេជោ ​ហ៊ុន​ ​សែន​ ​និងសម្តេចកិ​ត្តិ​ព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​ ​សែន​ ​តែងតែគិតគូអំពីបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា​ ​និងនៅគ្រប់ទី​ន្លែ​​ ​ដោយមិនទុក​ឱ្យ​បងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ

ឯកឧត្តមបន្ថែមទៀតថា​ ​អំណោយដែលត្រូវចែកជូននៅពេលនេះ​ ​គឺយើងធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋមិនបានគ្រប់គ្នានោះទេ​ ​យើងជ្រើសរើសយកតែប្រជាពលរដ្ឋណាដែលទទួលរងនូវផលប៉ះពាល់ទឹកជំនន់ខ្លាំង​ ​និងមានជីវភាពខ្វះខាតជាងគេតែប៉ុណ្ណោះ

ទន្ទឹមនឹងនោះ​ ​ឯកឧត្តម​ ​អភិបាលរង​ខេត្តកំពង់ធំ​ ​បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់​ ​សូមរក្សាសុខភាព​ឱ្យ​បានល្អ​ ​នូវអនាម័យបីប្រការគឺ​(​ហូបស្អាត​ ​ផឹកស្អាត​ ​និងរស់នៅស្អាត​)​​ ​ម្យ៉ាងវិញទៀត​ ​ត្រូវការពារខ្លួន​ ​និងការពារក្មេងៗ​ ​កុំឲ្យលេងទឹក​ ​ដើម្បីជៀសវាងជួបគ្រោះថ្នាក់ដោយសារទឹកជំនន់​ ​សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា​ ​និងលុបបំបាត់បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ​ ​នៅក្នុងមូលដ្ឋាន​ ​លើសពីនេះទៀតថា​ ​សូមមេត្តាយកចិត្តទុកដាក់​ ​និងចូលរួមចាក់ថ្នាំការពារជំងឺ​កូ​វី​ ​ទាំងអស់គ្នាបន្តទៀត​ ​ដើម្បីខ្លួនយើង​ ​និងសង្គមជាតិ​ ​និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី​ ​ខែតុលាខាងមុខនេះ​ ​ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស​ ​ដែលអាច​​​រក្សានូវសុខសន្តិភាពបន្តទៅទៀត

គួរបញ្ជាក់ផងដែរថា​ ​អំណោយដែលត្រូវចែកជូននៅពេលនេះ​ ​ក្នុងមួយគ្រួសារទទួលបាន​ ​អង្ករ​ ​មី​ ​ទឹកត្រី​ ​និងទឹកស៊ីអ៊ីវ

Related Post