រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្ដីពីការ​ត្រៀមរៀបចំបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នារសៀលថ្ងៃទី​ ​ខែមករា​ ​ឆ្នាំ​ ​នៅសាលាខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​ថោ​ ​ខុន​ ​រដ្ឋ​ន្រ្តី​ក្រសួងទេសចរណ៍​ ​និងឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី​ ​នៅខេត្តកំពង់ធំ​ ​ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ​ ​រដ្ឋបាលខេត្ត​ ​និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូប

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបណ្ឌិត​ ​ថោ​ ​ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏មានប្រសាសន៍ថា​ ​ពិធីបុណ្យទន្លេឆ្នាំនេះ​ ​និងផ្តល់ជូនសកម្មភាពសំខាន់គឺ​ ​ការផ្សាយបន្តផ្ទាល់នូវការសម្ដែងទស្សនីយភាព​សិល្បៈ ​ការប្រគុំតន្ត្រី​ ​ដោយមានការចូលរួមពីសំណាក់​ ​ក្រុមសិល្បករ​ ​សិល្បការិនី​ ​តារាចំរៀងជាតិ​ ​អន្តរជាតិ​ ​និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យទន្លេ​ ​មហោស្រពម្ហូបអាហារខ្មែរ​ ​និងអន្តរជាតិ​ ​ស្រា​ ​និងភេសជ្ជៈ​ ​ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍​ ​និងគម្រោងអភិវឌ្ឍទេសចរណ៍របស់ខេត្តតាមដងទន្លេ​ ​និងការតាំងពិព័រណ៍​ ​ផលិតផល​សិ​ទេសចរណ៍និងផលិតផលក្នុងស្រុក​ ​សកម្មភាពកីឡា​ ​ដោយមានការចូលរួមពីសំណាក់កីឡាករ​ ​កីឡាការិនីជាតិ​ ​អន្តរជាតិ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ក៏បានថ្លែងថា​ ​ពិធីបុណ្យទន្លេក្នុងខេត្តកំពង់ធំ​ ​គឺដើម្បីឲ្យមានភាពស្រស់ស្អាត​ ​ត្រូវមានការរៀបចំទីកន្លែងឲ្យមានអនាម័យ​ ​និងសណ្ដាប់ធ្នាប់ល្អ​ ​រួមទាំងទីកន្លែងតាំងលក់ផលិតផលផ្សេងៗទៅតាមផ្នែក​ ​និងកន្លែងសម្រាប់លេងកីឡានៅលើឆ្នេរខ្សាច់​ ​សម្រាប់រដ្ឋបាលខេត្តកំពង់ធំក៏បានរៀបចំក្លោងទ្វារធំ​ ​ទីរៀបចំដាក់នៅទីតាំងព្រំប្រទល់កំពង់ចាម​-​កំពង់ធំ​ ​ទីរៀបចំដាក់នៅទីតាំងព្រំប្រទល់កំពង់ធំ​-​សៀមរាប​ ​និងក្លោងទ្វារតូចដាក់នៅក្នុងទីរួមខេត្តផងដែរ​ ​សម្រាប់នៅមាត់ស្ទឹងទល់មុខសាលាខេត្ត​ ​ដាក់ប៉ាណូផ្ទាំងធំ​ ​នៅថ្ងៃពិធីបុណ្យទន្លេ​ ​ដែលមានអត្ថន័យថា​(​អបអរសាទរពិធីបុណ្យទន្លេលើកទី​ ​និងអរគុណសន្តិភាព​)​

សូមបញ្ជាក់ថា​ ​ពិធីបុណ្យទន្លេនឹងប្រព្រឹត្តទៅរយៈពេលថ្ងៃ​ ​ចាប់ពីថ្ងៃទី​-​​ ​ខែមីនា​ ​ឆ្នាំ​ ​ហើយសម្ដេច​តេជោ​នាយករដ្ឋ​ន្រ្តី ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេ​ ​នាល្ងាចថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ

Related Post