(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី ១៣ ខែមិនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី មន្ទីរវិស័យជំុវិញខេត្ត ដើម្បី ពិនិត្យ ពិភាក្សា កែ លម្អ របាយការណ៍ប្រចាំខែពិនិត្យលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈមនិង ស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
របៀបវារៈនៅក្នុងកិច្ចប្រជុំនេះ រួមមាន៖
*១. ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៤៤ របស់ក្រុមប្រឹក្សាខេត្ត
*២. ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ កុម្ភៈ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
*៣. ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ របស់រដ្ឋបាលខេត្ត
*៤. ពិនិត្យ និងអនុម័ត សេចក្តីសម្រេចស្តីពី ការកែសម្រួល សមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ
*៥. បញ្ហាផ្សេងៗ
របៀបវារៈ ខាងលើនេះត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមកដោយអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយការលើកដៃយល់ព្រម ។