រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវា​សុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តមសា​ស្រ្តាចារ្យ ​ឈាង​ ​រ៉ា​ ​រដ្ឋ​ន្រ្តី​ក្រសួងសុខាភិបាល​ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​និងប្រតិភូក្រសួងសុខាភិបាល​ ​បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ​ ​និងពិនិត្យវឌ្ឍនភាពនៃការសាងសង់អគារថ្មី​ ​ក្រោមជំនួយឥតសំណងរបស់ជប៉ុន​ ​ព្រមទាំងពិនិត្យហេ​ដ្ឋា​រចនា​ម្ព័ន្ធ​មូលដ្ឋានសាធារណៈសុខាភិបាល​ ​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​នារសៀលថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

ក្នុងឱកាសនោះ​ ​ឯកឧត្តមសា​ស្រ្តាចារ្យ​រដ្ឋ​ន្រ្តី ​ក៏បានអញ្ជើញជួបសំណេះសំណាល​ ​និងពាំនាំការសួរសុខទុក្ខពីសំណាក់​ ​ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋ​ន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ​ដល់ថ្នាក់ដឹកនាំ​ ​​ន្រ្តី​រាជការ​ ​បុគ្គលិកសុខាភិបាលខេត្តកំពង់ធំ​ ​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​​ ​ឯកឧត្តមសាស្ដ្រាចារ្យរដ្ឋ​ន្រ្តី ​ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់​ ​ដូចជាការពង្រឹង​ ​និងពង្រីកសេវាថែទាំសុខភាព​ ឱ្យ​កាន់តែ​គៀ​ប្រជាពលរដ្ឋ​ ដេីម្បី​ធានា​ឱ្យ​បាននូវគុណភាព​ ​សុវត្ថិភាព​ ​ប្រសិទ្ធភាព​ ​័ក្តិ​សិទ្ធភាព​ ​និងសមធម៌​ ​ស្របតាមយុទ្ធសា​ស្រ្ត​បញ្ចកោណ​ ​ដំណាក់កាលទី​ ​របស់រាជរដ្ឋាភិបាលអាណត្តិទី​ ​នៃរដ្ឋសភា

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋ​ន្រ្តី ​ក៏បានណែនាំ​ឱ្យ​មន្ត្រី​ ​និងបុគ្គលិកសុខាភិបាលត្រូវចេះស្រលាញ់គ្នា​ ​សាមគ្គីគ្នា​ ធ្វេី​ការដោយយកចិត្តទុកដាក់ខ្ពស់​ ​គោរពវិន័យការងារ​ ​មានក្រមសីលធម៌វិជ្ជាជីវៈ​ ​និងត្រូវគិតផលប្រយោជន៍រួម​ ​ព្រមទាំងត្រូវគោរពឋានានុក្រមការងារ​ ​មានភាព​បុ​រេសកម្មក្នុងការ​បំ​ពេញការងារ​ ​ហើយពួតដៃគ្នា​ ​ដើម្បីបម្រើប្រជាពលរដ្ឋ

Related Post