រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក


(​រដ្ឋបាលខេត្តកំពង់ធំ​): ​សម្តេចកិត្តិ​ង្គ​បណ្ឌិត​ ​ម៉ែន​ ​សំអន​ ​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​ ​កម្ពុជា​ ​បានអញ្ជើញជាអធិបតីក្នុងពិធីបួងសួងសុំសេចក្តីសុខ​ ​សេចក្តីចម្រើននៅប្រាសាទសំបូរព្រៃគុក​ ​ស្ថិតនៅស្រុកប្រាសាទសំបូរ​ ​ខេត្ដកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់​ ​ឯកឧត្តម​ ​ងួន​ ​រត​: ​អភិបាល​ ​នៃគណ​:​អភិបាលខេត្តកំពង់ធំ​ ​និងលោកជំទាវ​, ​អ្នកឧកញ៉ា​ ​ទ្រី​ ​ភាព​ ​និងជំទាវឧកញ៉ា​, ​លោក​ ​ម៉ក់​ ​ហឺនិងភរិយា​ ​ព្រមទាំង​ ​ឯកឧត្តមលោកជំទាវក្រុមការងាររាជ​ដ្ឋាភិ​បាល​ ​និងក្រុមការងារ​ ​គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ​ ​អ្នកឧកញ៉ា​ ​ឧកញ៉ា​ ​លោក​ ​លោកស្រី​ ​មន្ដ្រីរាជការ​ ​សិស្សានុសិស្ស​ ​និងប្រជារដ្ឋយ៉ាងច្រើនកុះករ​ ​

ថ្លែងក្នុងឱកាសនោះ​ ​សម្តេចកិត្តិ​ង្គ​បណ្ឌិត​ ​ក៏បានមានប្រសាសន៍ថា​  ​ប្រជាពលរដ្ឋគ្រប់រូប​ ​អាចប្រារព្ធពិធីសាសនាទៅតាមជំនឿរៀងៗខ្លួន​  ​ក្រោមម្លប់នៃសុខសន្តិភាព​ ​ក្រោមការ​​​ដឹកនាំ​ ​ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហានា​តីតេជោ ​ហ៊ុន​ ​សែន​ ​និងក្រោមការ​​​ដឹកនាំរបស់សម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​កត្តាសុខសន្តិភាពក៏បានក្លាយជាកត្តា​ម្រុ​នូវ​  ​ល្បឿននៃការអភិវឌ្ឍផងដែរ​ ​តាមការ​: ​នៃការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា​ ​សម្តេច​ ​ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់​ ​គ្នាត្រូវចេះរួមសាមគ្គីគ្នា​ ​ថែរក្សានិងអភិរក្សប្រាសាទ​ ​បុរាណ​ ​ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ​ ​និងទុកសម្រាប់ជាការសិក្សាស្រាវជ្រាវដល់​ ​កូនចៅជំនាន់ក្រោយៗទៀត

សម្តេចកិត្តិ​ង្គ​បណ្ឌិតក៏បានឧទ្ទិសបួងសួងដល់ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ជំនាន់​ ​បុព្វបុរសកសាងប្រាសាទសំបូរព្រៃគុក​ ​សូមតាមជួយបីបាច់ថែរក្សា​ ​និងប្រទាន​ ​ពរជ័យប្រគេនពរដល់​ ​ព្រះសង្ឃគ្រប់ព្រះអង្គ​ ​និងគោរពជូនពរសម្តេច​តេជោ ​និង​ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ​សម្តេចមហា​ ​បវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋ​ន្រ្តី​កម្ពុជា​ ​ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស​ ​សូម​ឱ្យ​ជួបតែ​ ​សេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នា​ ​សូម​ឱ្យ​ប្រទេសជាតិ​ ​រួចផុតពី​ ​ជំងឺដង្កាត់​ ​គ្រោះកាចចង្រៃ​ ​មានទឹកភ្លៀងគ្រប់គ្រាន់​ ​តាមរដូវកាល​ ​ទទួលបានទេសចរណ៍​ ​និងអ្នកវិនិយោគទុនកាន់តែកើនឡើង​ ​កសិផលទទួល​ ​បានទិន្នផលខ្ពស់​ ​ដើម្បីជាកត្តាចូលរួម​ ​ចំណែក​ ​ដល់កិច្ចអភិវឌ្ឍន៍ជាតិ

គួ​រំលឹកផងដែរថា​ ​ការសម្រេចបញ្ចូល​ ​«តំបន់ប្រាសាទសំបូរព្រៃគុក»​ ​ក្នុងបញ្ជីបេតិកភណ្ឌពិភព​ ​លោកនេះ​ ​ត្រូវបានធ្វើឡើងនៅក្នុង​ ​កិច្ចប្រជុំកំពូលលើកទី​ ​នៃគណៈ​ម្មា​ការបេតិកភណ្ឌ​ ​ពិភពលោក​ ​ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី​-​​ ​ខែកក្កដា​ ​ឆ្នាំ​ ​ដែលមាន​ ​ប្រទេសជាសមាជិក​ ​និងប្រទេស​ ​ជាគណៈកម្មាធិការ​ចិន្ត្រៃយ៍​បានសម្រេចអនុម័ត​ ​បញ្ចូល​ ​«តំបន់ប្រាសាទសំបូរព្រៃគុក»​ ​ជាសម្បត្តិបេតិកភណ្ឌពិភពលោក​ ​នាវេលាម៉ោង​ ​​:​នាទី​ (​ម៉ោងនៅកម្ពុជា​) ​យប់ថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​នៅទីក្រុង​ Kr​a​kó​w​ ​ប្រទេសប៉ូឡូញ​ ​ហើយជាសម្បត្តិបេតិកភណ្ឌរូបីទីដែរ​ ​បន្ទាប់ប្រាសាទអង្គរវត្ត​ (​ឆ្នាំ​) ​និងប្រាសាទព្រះវិហារ​ (​ឆ្នាំ​)​

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post