រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីវិនិយោគសម្រាប់ការអភិវឌ្ឍខេត្ត បីឆ្នាំរំកិល


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​ដឹកនាំកិច្ចប្រជុំពិភាក្សា​ ​ត្រៀមរៀបចំកម្មវិធីវិនិយោគសម្រាប់ការអភិវឌ្ឍខេត្ត​ ​បីឆ្នាំរំកិល​ ​ដោយបានលើកឡើងនូវគម្រោងសកម្មភាពជាអាទិភាពចំបង​ ​សម្រាប់រយៈពេលឆ្នាំ​ ​ក្នុងការអភិវឌ្ឍគម្រោងហេ​ដ្ឋា​រចនា​ម្ព័ន្ធ​រូប​័ន្ត ​ដែលប្រើប្រាស់ថវិកាមូលនិធិខេត្ត​ ​មូលនិធិក្រុង​ ​ស្រុក​ ​និងមូលនិធិ​ ​ឃុំ​ ​សង្កាត់​ ​ឆ្នាំ​-​​ ​និងការលើកទិសដៅអភិវឌ្ឍន៍គម្រោងហេ​ដ្ឋា​រចនា​ម្ព័ន្ធ​ឆ្នាំ​ ​និងបណ្តាឆ្នាំខាងមុខ

ជាមួយគ្នានោះដែរឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត​ ​បានឆ្លុះបញ្ចាំងពីការអភិវឌ្ឍ​វិ​នានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន​ ​ការលើក​ម្ពស់​គុណភាពសេវាសាធារណៈ​ ​សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ​ ​និងលើក​ម្ពស់​ជីវភាពរស់នៅ​ ​សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត​ ​កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត​ ​គឺជាផែនទីបង្ហាញផ្លូវ​ ​ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តអំពីការអភិវឌ្ឍខេត្ត​ ​ក្របខ័ណ្ឌចំណាយមធ្យម​ ​និងថវិកាប្រចាំឆ្នាំរបស់ខេត្ត

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្តទៀតថា​ ​ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត​ ​កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត​ ​យើងត្រូវកំណត់ពី​ ​ចក្ខុវិស័យ​ ​គោលបំណង​ ​គោលដៅ​ ​យុទ្ធសាស្ត្រ​ ​សូចនាករ​ ​និងចំណុចដៅសំខាន់​ ​ដែលជាសេចក្តីត្រូវការក្នុងមូលដ្ឋាន

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ថែមទៀតថា​ ​ការរៀបចំកម្មវិធីវិនិយោគសម្រាប់ការអភិវឌ្ឍខេត្ត​ ​បីឆ្នាំរំកិលនេះ​ ​នឹងជាប្រយោជន៍​ ​សម្រាប់ការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្ត​ឱ្យ​ចំគោលដៅ​ ​ដើម្បីសម្រេចគោលបំណង​ ​និងចក្ខុវិស័យរបស់ខេត្ត​ ​ស្របទៅ​ ​តាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាជនទូទាំងខេត្ត​ ​និងចូលរួមគាំទ្រដល់កម្មវិធីវិនិយោគរបស់ឃុំ​ – ​សង្កាត់​ ​ក្នុងគោលដៅជាយុទ្ធសា​ស្រ្ត​កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន​ ​ស្របតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post