រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែកក្កដា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​​ង្សី ​វិស្សុតឧបនាយករដ្ឋ​ន្រ្តី​ប្រចាំការ​ ​រដ្ឋ​ន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋ​ន្រ្តី ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​បាននាំយកទេយ្យទាន​ ​ទៀនព្រះវស្សា​ ​គ្រឿងឧបភោគ​ ​បរិភោគ​ ​រួមមា​នៈ​អង្ករ​ ​មី​ ​ទឹកក្រូច​ ​ទឹកសុទ្ធ​ ​ទឹកត្រី​ ​ទឹកស៊ីអ៊ីវ​ ​និងបច្ច័យសម្រាប់កសាងវត្ត​ ​និងប្រគេនជូនព្រះ​ង្ឈ ​និងបច្ច័យមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា​ ​ដើម្បីជួយទំនុកបំរុង​ ​និងបង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ

ពិធីនេះ​ ​មានវត្តមានចូលពីសំណាក់ឯកឧត្តម​ ​សុខ​ ​សូ​កេ​​ ​រដ្ឋ​ន្រ្តី​ក្រសួងទេសចរណ៍​ ​និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំលោកជំទាវ​ ​ឃួន​ ​ឃុនឌី​ ​សមាជិកព្រឹទ្ធសភាឯកឧត្តម​ ​ដៀប​ ​ពីរី​ ​ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ​ ​និងឯកឧត្តម​ ​លោកជំទាវ​ ​ជាអនុប្រធាន​ ​និងថ្នាក់ដឹកនាំខេត្ត​ ​សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​  ​ព្រមទាំងពុទ្ធបរិស័ទ

ក្នុងពិធីបុណ្យប្រកបដោយសទ្ធាជ្រះថ្លានេះ​ ​ឯកឧត្តម​ ​​ង្សី ​វិស្សុត​ ​ឧបនាយករដ្ឋ​ន្រ្តី​ប្រចាំការ​ ​រដ្ឋ​ន្រ្តី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋ​ន្រ្តី ​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ​ ​បានបូជាទៀន​ ​ធូប​ ​កម្រងផ្កា​ ​នមស្ការសមាទានសីល​ ​និងការវេរប្រគេនទៀនព្រះវស្សា​ ​និងទេយ្យទាន​ ​គ្រឿងឧបភោគបរិភោគថ្វាយព្រះមេគណទាំងពីរគណៈនៃខេត្តកំពង់ធំ​ ​គឺព្រះទេព​ត្ថា ​សៀង​ ​សុខ​ ​ព្រះរាជាគណៈថ្នាក់ចត្វា​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​និងជាព្រះមេគណខេត្ត​ ​គណៈមហានិកាយ​ ​គង់នៅវត្ត​ន្រ្ទីយ៍​សំ​រៈ ​ហៅវត្តកំពង់ធំ​ ​និងព្រះមហាធម្ម​ង្សា ​សួន​ ​ដារ៉ាហេ​ព្ហី ​ព្រះមេគណ​ ​គណៈធម្មយុត្តិកនិកាយ​ ​គង់នៅវត្តព្រះពុទ្ធជិនរាជ​ ​ព្រមទាំងព្រះថេរានុត្ថេរៈចំនួន​ ​​ ​អង្គ

ក្នុងឱកាសនោះដែរ​ ​ឯកឧត្តមឧបនាយករដ្ឋ​ន្រ្តី​ប្រចាំការ​ង្សី ​វិស្សុតក៏បានផ្តល់អំណោយជាថវិកាមួយចំនួនដល់ចាស់សីល័ន្ត​សីល​ត្តី ​និងពុទ្ធបរិស័ទដែលចូលរួមផងដែរ

គួរបញ្ជាក់ដែរថា​ ​ពិធីបុណ្យចូលព្រះវស្សា​ ​តែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃរោច​ ​ខែអាសា​ ​ដល់ថ្ងៃ​ ​កើត​ ​ខែអស្សុជ​ ​ហើយប្រជាពុទ្ធបរិស័ទខ្មែរដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនាតែងបាននាំយកទៀនព្រះវស្សា​ ​និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងរយៈពេលប្រមាណជាខែនេះ​ ​សម្រាប់ជាចង្ហាន់ព្រះសង្ឃក្នុងកំលុងរដូវវស្សា

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post