រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូកក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខនេះ

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បើកកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូកក្នុងខេត្តកំពង់ធំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែតុលា ខាងមុខនេះ នៅតាមបណ្ដោយដងស្ទឹងសែន ក្នុងក្រុងស្ទឹង សែនខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ក៏ដូចជាបង្កនូវបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា កិច្ចប្រជុំនេះ សំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តកំពង់ធំ ប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ និងមានរបៀបរៀបរយល្អ ជាពិសេសធានាបាននៅសុវត្ថិភាពល្អ និងកម្មវិធីប្រព្រឹត្តទៅដោយរលូន ។

ឯកឧត្តមបានបន្តទៀតថា គណៈកម្មការរៀបចំពិធីប្រណាំងទូកទាំងអស់ សូមអនុវត្តការងារតាមតួនាទីរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសការរៀបចំតុបតែងលម្អសោភ័ណភាពក្នុងក្រុងឲ្យបានស្អាត បរិស្ថាន អនាម័យ និងការរៀបចំសន្តិសុខសម្រាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ។

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post