រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សេចក្តីជូនដំណឹង ស្តីពីវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

រដ្ឋបាលខេត្តកំពង់ធំ សូមជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំឱ្យបានជ្រាបថា៖ រដ្ឋបាលខេត្តគ្រោងរៀបចំបើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមកម្មវិធីនៅតាមបណ្តាក្រុងស្រុកទាំង៨ នៃខេត្តកំពង់ធំ។

វេទិការនេះរៀបចំឡើងក្នុងគោលបំណង ស្វែងយល់ពីសំណូមពរ និងតម្រូវការផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង និងរៀបចំផែនការអភិវឌ្ឍន៍ឲ្យឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រៅពីការស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ វេទិការនេះក៏ជួយបង្កើនភាពស្និតស្នាល រវាងថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋផងដែរ។

ដើម្បីឲ្យវេទិការនេះ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវ ដល់ ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមបញ្ចេញយោបល់តាមកាលបរិច្ឆេទ និងទីកន្លែងដែលបានកំណត់។ សូមអរគុណ!

ខាងក្រោមនេះជារូបភាពវេទិការក្រុមប្រឹក្សាខេត្ត ដែលបានធ្វើកន្លងមកតាមបណ្តាស្រុកនានាក្នុងឆ្នាំ២០១៦៖

Related Post