រដ្ឋបាលខេត្តកំពង់ធំ

SEARCH

វគ្គបណ្តុះបណ្តាល ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ នៅខេត្តកំពង់ធំ

ឯកឧត្តម ឆាយ ឆត្រាវុធ អគ្គលេខាធិការរង និងជាអនុប្រធានលេខាធិការ គណៈកម្មាធិការកំណែទម្រង់រដ្ឋបាលសាធារណៈ (គ.ក.រ) និង ឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត តំណាង ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ រៀបចំដោយ៖ ក្រសួងមុខងារសាធារណៈ និងលេខាធិការដ្ឋាន គ.ក.រ នៅព្រឹកថ្ងៃសុក្រ ទី១៣កើត ខែមិគសិរ ឆ្នាំរការ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧។

ឯកឧត្តម ហួន វ៉ាន់និត មានប្រសាសន៍ថា៖ វគ្គបណ្តុះបណ្តាលនេះ រៀបចំទ្បើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងកំណត់នូវបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីជាតិកំណែ ទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងស្វែងរកដំណោះស្រាយ និងដាក់ចេញ នូវសកម្មភាពការងារអាទិភាព សម្រាប់អនុវត្តកម្មវិធីជាតិកំណែទម្រង់ រដ្ឋបាលសាធារណៈជំហានបន្ទាប់។ ឯកឧត្តមបានបន្តថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល បានធ្វើការកែទម្រង់លើគ្រប់វិស័យជាច្រើន ជាពិសេសការកែទម្រង់វិស័យ មុខងារសាធារណៈ ឲ្យប្រែក្លាយជាអភិបាលកិច្ចល្អ ដូចនេះ គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីគ្រប់ៗរូបទាំងអស់ត្រូវអនុវត្ត ឲ្យបានដើម្បីធានាអំពីភាពជោគជ័យ នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលតាមរយៈការចូលរួមអនុវត្តការងារ កែទម្រង់រដ្ឋបាល សាធារណៈ ឲ្យបានសកម្ម និងខ្លាំងក្លាថែមទៀត ក្នុងការឆ្លើយតបទៅនឹងកំណើន នៃសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យបានល្អប្រសើរឡើង។

ឯកឧត្តម ឆាយ ឆត្រាវុធ លើកឡើងថា ក្រសួងមុខងាសាធារណៈ នៅក្នុងឆ្នាំ២០១៧នេះ បានផ្តោតសំខាន់ នៃការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី កំណែទម្រង់រដ្ឋបាលសារធាណៈ មានគោលបំណង៣៖ ១). សេវាសាធារណៈប្រកបដោយគុណភាព សាមញ្ញភាព ប្រសិទ្ធភាព ភាពជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា ២). ការគ្រប់គ្រង និងការអភិវឌ្ឍមន្ត្រីរាជការ ឲ្យកាន់តែមានសមត្ថភាព ភាពស្វាហាប់ ប្រសិទ្ធភាព និងភាពជឿទុកចិត្ត ក្នុងការផ្តល់សេវាសាធារណៈដោយប្រកាន់ខ្ជាប់នូវវប្បធម៌ សេវាសាធរណៈ ដើម្បីឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈ ៣). ប្រព័ន្ធបៀវត្សដែលធានានូវសមធម៌ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារព្រមទំាងធានា នូវសង្គតិភាពរវាងក្របខ័ណ្ឌមន្ត្រីរាជការ និងក្របខ័ណ្ឌកងកម្លំាងប្រដាប់អាវុធ។ ក្នុងនោះភាពស្វាហាប់ ប្រសិទ្ធភាព និងភាពជឿទុកចិត្ត ក្នុងការផ្តល់សេវាសាធារណៈដោយប្រកាន់ខ្ជាប់នូវវប្បធម៌ សេវាសាធរណៈ ដើម្បីឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិកាវិជ្ជាជីវៈ ៣). ប្រព័ន្ធបៀវត្សដែលធានានូវសមធម៌ បង្កើនផលិតភាព និងប្រសិទ្ធភាពការងារព្រមទំាងធានានូវសង្គតិភាពរវាងក្របខ័ណ្ឌមន្ត្រីរាជការ និងក្របខ័ណ្ឌកងកម្លំាងប្រដាប់អាវុធ។ ក្នុងនោះក៏មានគោលដៅ ដើម្បីធានាភាពងាយស្រួលក្នុងការទទួលសេវា ផ្តោតលើសេចក្តីត្រូវការជាក់ស្តែង ផ្តល់ក៏មានគោលដៅ ដើម្បីធានាភាពងាយស្រួលក្នុងការទទួលសេវា ផ្តោតលើសេចក្តីត្រូវការជាក់ស្តែង ផ្តល់សេវាឲ្យចំទីកន្លែង លើកកម្ពស់តម្លាភាព និងការទទួលខុសត្រូវ កែលម្អគុណភាព និងប្រសិទ្ធភាពនៃសេវា រៀបចំតួនាទី និងភារកិច្ច របៀបគ្រប់គ្រង និងចាត់ចែងការងារឲ្យមានភាពច្បាស់លាស់ គ្រប់គ្រងជំនាញ និងចំនួនមន្ត្រីរាជការស៊ីវិល លើកកម្ពស់គុណផល និងការទទួលខុសត្រូវ អភិវឌ្ឍនសមត្ថភាពការងារ ពង្រឹងសីលធម៌និងវិន័យ ប្រព័ន្ធបៀវត្សដែលធានានូវសមធម៌ ដោយបង្រួមគម្លាតអតិបរិមា និងអប្បរមា ធានាបើកប្រាក់បៀវត្សទាន់ពេលវេលាដល់ដៃគ្រប់ចំនួន កែលម្អប្រព័ន្ធបៀវត្ស ដែលផ្តល់ការលើកទឹកចិត្ត ផ្អែកលើសមិទ្ធកម្ម កែលម្អរចនាសម្ព័ន្ធបៀវត្ស ដើម្បីធានាសង្គតិភាព រវាងបៀវត្សមន្ត្រីរាជការស៊ីវ និងកងកម្លំាងប្រដាប់អាវុធប្រកបដោយប្រសិទ្ធិភាព បង្កើនបៀវត្សប្រកបដោយចីរភាព។

ឯកឧត្តម បានផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំពន្យល់ របស់មន្ត្រីជំនាញ ដើម្បីទទួលបានពុទ្ធិល្អៗ និងបទពិសោធន៍ថ្មីៗក្នុងន័យអភិវឌ្ឍន៍ រដ្ឋបាលសាធារណៈ ដើម្បីចូលរួមលើកកម្ពស់ និងការអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព។

Related Post