រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ និងកម្លាំងសមត្ថកិច្ចចម្រុះ ចុះពិនិត្យអំពីស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងពិនិត្យបទល្មើសផ្សេងៗ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដើម្បីចុះពិនិត្យដោយផ្ទាល់ នូវស្ថានភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងពិនិត្យអំពីបទល្មើសផ្សេងៗនៅតំបន់នោះ នៅថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ គ.ស ២០១៧។

នាឱកាសចុះពិនិត្យមើលអំពីស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ ឯកឧត្តម សុខ លូ និងក្រុមការងារ បានប្រទះឃើញ នូវបទល្មើសនេសាទមួយចំនួន ដែលបងប្អូនមិនទាន់បានគោរព តាមច្បាប់កំណត់នៅឡើយទេ។ អាស្រ័យហេតុនេះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើរដល់បងប្អូនទំាងអស់ រួមគ្នាលុបបំបាត់បទល្មើសនេសាទដោយផ្តើមចេញពីខ្លួនយើងម្នាក់ៗ! រួមគ្នាថែរក្សាធនធានធម្មជាតិរបស់យើង ដើម្បីខ្លួនយើង កូនចៅយើង និងដើម្បីសង្គមជាតិយើងទាំងមូល។

ឯកឧត្តម បានបន្តថា គោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យជលផល និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល គឺយុទ្ធនាការ នៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឲ្យលុបបំបាត់ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គ្រប់ប្រភេទ ដែលឧបករណ៍បង្កគ្រោះថ្នាក់ដល់ធនធានជលផល។

ម្យ៉ាងវិញទៀត សូមមន្ដ្រីជំនាញជលផល និងមន្ត្រីពាក់ព័ន្ធដ៏ទៃទៀត ត្រូវសហការគ្នាជួយ ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ ត្រូវធ្វើដូចភ្លៀងរលឹម និងត្រូវស្វែងរកមុខសញ្ញាជនខិលខូច មិនត្រូវឲ្យមានការប្រព្រឹត្តបទល្មើសនេះទៀតទេ។

 

Related Post