រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សូមនាំគ្នាគាំទ្រ​បន្លែមានសុវត្ថិភាពខេត្តកំពង់ធំ!

ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពីការទទួលទានបន្លែ ដែលគ្មានសុវត្ថិភាព និងការដាំដុះមិនត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយអគ្គនាយកដ្ឋាន នៃគម្រោងជំរុញផលិតកម្មស្បៀង និងដោយមានការជំរុញពីថ្នាក់ដឹកនាំខេត្ត បានបង្កើតផ្សារណាត់ លក់​បន្លែមានសុវត្ថិភាព ដោយបន្លែទាំងអស់នោះត្រូវបានដាំដុះ ដោយប្រជាកសិករក្នុងខេត្ត ស្របតាមបច្ចេកទេសត្រឹមត្រូវ តម្លៃសមរម្យ និងមានសុវត្ថិភាព ១០០% សម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋ យកទៅទទួលទានប្រចាំថ្ងៃ ។
ទីតាំងលក់ស្ថិតនៅតាមបណ្តោយវិថីប្រជាធិបតេយ្យ ខាងក្រោយសណ្ឋាគារអរុណរះ ចម្ងាយប្រហែល ១០០ម៉ែត្រ ជាប់នឹងសាលប្រជុំមន្ទីកសិកម្មខេត្ត ។

Related Post