សេចក្តីជូនដំណឹង ស្តីពីការសាកល្បងបញ្ចូលប្រភពចរន្តថាមពលអគ្គិសនី តាមខ្សែបណ្តាញបញ្ចូនរង 22KV របស់អគ្គិសនីកម្ពុជា នៅស្រុកប្រាសាទសំបូរ (ឃុំសំបូរ ឃុំឈូក) និងស្រុកសណ្តាន់ (ឃុំមានជ័យ ឃុំសណ្តាន់) ចាប់ពីថ្ងៃទី១៨ ខែមករា នេះតទៅ! ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំឡើងបង្គោល ប៉ះពាល់ ឬធ្វើអ្វីនៅជិតគៀកដល់ខ្សែបណ្តាញបញ្ចូនរង 22KV នេះជាដាច់ខាត ព្រោះវាអាចបង្កជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕