រដ្ឋបាលខេត្តកំពង់ធំ

SEARCH

សេចក្តីជូនដំណឹងស្តីពី ការរក្សាតម្លៃសេវាកម្មអាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងកំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ និងម្ចាស់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទក្នុងខេត្តកំពង់ធំ ឱ្យបានជ្រាបថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ហើយសិស្សានុសិស្សត្រូវ​មកចូលរួមប្រឡងនិងស្នាក់នៅក្នុងទីរួមខេត្តចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។ ដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់ ការលើកទឹកចិត្ត និងការលើកកម្ពស់គុណភាព សមត្ថភាព របស់បេក្ខជនដែលមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រដ្ឋបាលខេត្តកំពង់ធំ សូមអំពាវនាវ និងណែនាំដូចខាងក្រោម៖

១- គ្រប់សេវាកម្មស្នាក់នៅ ភោជនីយ៍ដ្ឋាន អាហារដ្ឋាន និងទីតាំងលក់ម្ហូបអាហារទាំងអស់ មិនត្រូវដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ។

២-      គ្រប់សេវាកម្មស្នាក់នៅ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចការពារដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ដោយសហការណ៍ជាមួយកំលាំងមានសមត្ថកិច្ច នៅថ្នាក់មូលដ្ឋាន។

៣-គ្រប់សេវាកម្មម្ហូបអាហារ ត្រូវរក្សាអនាម័យម្ហូបអាហារឱ្យបានល្អ និងគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មានធុងសំរាម ឬកន្ត្រកដាក់សំរាមគ្រប់គ្រាន់នៅតាមតុអាហារ និងបន្ទប់ទឹកត្រូវមានអនាម័យ និងស្អាតជានិច្ច។

៤-គ្រប់ទីតាំងអាជីវកម្មម៉ាស៊ីនថតចម្លងឯកសារផ្សេងៗ ក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ត្រូវផ្អាក​ដំណើរការអាជីវកម្មរបស់ខ្លួនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

 

Related Post