រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ព័ត៌មាន

ប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ សាទរចំពោះការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត

ស្របនឹងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះខេត្តកំពង់ធំ ក៏មានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្ទឹងសែន ក៏ដូចជាខេត្តកំពង់ធំទាំងមូល មានភាពសប្បាយចិត្តរីករាយ និងផ្តេជ្ញាចិត្តគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុ...

ឯកឧត្តម សុខ លូ ប្រគល់រទេះជនពិការ ចំនួន ៨០គ្រឿង ជូនដល់ជនពិការ និងចាស់ជរា

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ រួមទាំងអង្គភាពពាក់ព័ន្ធដែលបានខិតខំកៀងគរស្វះស្វែងរកដៃគូអភិវឌ្ឍន៍ ដើម្បីជួយសម្រាលបន្ទុកក្នុងវិស័យមនុស្សធម៌ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីប្រគល់រទេ...

អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់ មកពីសង្កាត់ចំនួនពីរ ក្នុងក្រុងស្ទឹងសែន

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករលក់ដូរ ក្នុងក្រុងស្ទឹងសែន ជួយថែរក្សានូវប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងនៅតាមដងផ្លូវមួយចំនួន ដែលអាជ្ញាធរក្រុង បាននឹងកំពុងសាងសង់នៅពេលនេះ ដើម្បីបានជួយរំដោះទឹកជំនន់ពេលមានភ្លៀងធ្លាក...

ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំផាត់សណ្តាយ និងអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៩០០នាក់ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងអំពាវនាវឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជ្...

អភិបាលខេត្តកំពង់ធំ ស្នើឲ្យភាគីក្រុមហ៊ុនចំការកៅស៊ូវៀតណាម ចូលរួមគោរពច្បាប់ការងាររបស់រាជរដ្ឋាភិបាល

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនកម្មករចំការកៅស៊ូ (C.R.C.K.2 ) ប្រមាណជាងបួនរយនាក់ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៨។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ឯកឧត្តម សុខ លូ បានពាំនា...

សត្វចិញ្ចឹមប្រមាណ២៥០ក្បាល របស់ប្រជាពលរដ្ឋឃុំបារាយណ៍ ស្រុកបារាយណ៍ ទទួលបានវ៉ាក់សាំងការពារជំងឺដោយឥតគិតថ្លៃ ពីមន្ទីរកសិកម្មខេត្ត

សត្វគោក្របី ចំនួន ២៥០ក្បាល ក្នុងនោះក្របី ចំនួន ១០០ក្បាល របស់ប្រជាពលរដ្ឋភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបាន...

អភិបាលខេត្តកំពង់ធំ ប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ៩៩៩ប័ណ្ណ នៅស្រុកស្ទោង

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៩៩ប័ណ្ណ ស្មើនឹង ៤៩១គ្រួសារ ជូនប្រជាពលរដ្ឋ នៅភូមិងួនសៀម ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ លោក អ៊ឹម...

ដីសង្គមកិច្ចជិត ២ពាន់ហិកតា ត្រូវបានចែកជូនពលរដ្ឋនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ដើម្បីអភិវឌ្ឍន៍តំបន់នោះ ឲ្យមានភាពរីកចម្រើនលឿន

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តក្របៅ ស្ថិតនៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក និងធ្វើការបង្ហាញអំពីសារៈប្រយោជន៍នៃការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិ...

កម្មវិធីអប់រំសីលធម៌ ចរិយាធម៌ព្រះពុទ្ធសាសនា នៅវត្តមុន្នីរង្សី ហៅវត្តថ្មី ស្រុកកំពង់ស្វាយ មានសិស្សានុសិស្សប្រមាណជាង ២ពាន់នាក់

សិស្សានុសិស្សជាង ២ពាន់នាក់ ដែលមកពីវិទ្យាល័យ អនុវិទ្យាល័យ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បាន ចូលរួមក្នុងពិធីអប់រំសីលធម៌ ចរិយាធម៌ ព្រះពុទ្ធសាសន...

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ផ្ទះចំនួន ២ខ្នង និងចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ១០២គ្រួសារ នៅស្រុកសន្ទុក

ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិកាសាខាកាកបាទក្រហមកម្ពុជា និងលោកជំទាវ ព្រមទាំងសហការី នារសៀលថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ បានប្រគល់ផ្ទះចំនួន ២ខ្នង រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួន ព្រមទាំងថវិ...