រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ក្រុងស្ទឹងសែន

ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច

ក្រុងស្ទឹងសែន ជាក្រុងមួយក្នុងចំណោមស្រុកទាំង ៨ នៃ ខេត្តកំពង់ធំ ដែលមានព្រំប្រទល់ ខាងលិចទល់និង ព្រំប្រទល់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងខាងកើតទល់ និងព្រំប្រទល់ ឃុំព្រៃគុយ ខាងជើងឈៀងខាងលិចទល់ និងព្រំប្រទល់ឃុំក្តីដូង និង ទល់ព្រំប្រទល់ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខាងត្បូងទល់ និង ព្រំប្រទល់ឃុំត្បូងក្រពើ ស្រុកសន្ទុក ។

          ក្រុងស្ទឹងសែនចែកចេញជា ៨សង្កាត់មានភូមិចំនួន ៣៩ភូមិមានផ្ទៃដីសរុប៣៦៧.៥០គីឡូម៉ែត្រការ៉េ មានចំនួនគ្រួសារ  ១២.៨៩៤នាក់ មានចំនួនប្រជាពលរដ្ឋ ៥៨.៦០២នាក់ ស្រី ២៩.៧៥៣នាក់ ។

I.ស្ថានភាពសេដ្ឋកិច្ច

1.អាជីវកម្ម
       ក្នុងចំណោមប្រជាជនអាយុ ១៨ឆ្នាំឡើងចំនួន ៣៨.៧០៧នាក់។ ប្រជាពលរដ្ឋប្រកបមុខរបរកសិកម្ម​​ជា​ចម្បង ៥៣.១០%, មនុស្សមានមុខរបរធ្វើសិប្បកម្មជាចម្បង ០.៩%, គ្រួសារ​មាន​មុខរបរ​ផ្សេងៗ ៩.៩%, មន្រ្តីរាជការ ១១.៦% អាជីវករ ១១.៧%។ ចំនួនមនុស្សដែលចេញទៅរកស៊ី ក្រៅស្រុកនៅក្នុងប្រទេសមាន ៣.៨៣៨នាក់ (៩.៦%), អ្នកចេញទៅរកស៊ីក្រៅស្រុក ក្រៅប្រទេសមាន ១,២៨០ នាក់ (៣.២ %) ។
    អំពីផ្សារ ក្នុងក្រុងស្ទឹងសែនមានផ្សារចំនួន៦ក្នុងនោះមានផ្សារធំ២ គឺផ្សារកំពង់ធំ និង ផ្សារ ស្ទឹងសែន មាន ផ្សារតូចៗចំនួន៤ទៀត គឺផ្សារក្បាលថ្នល់ក្តីដូងក្នុងសង្កាត់ព្រៃតាហ៊ូ ផ្សារបល្ល័ង្ក ក្នុងសង្កាត់ដំរីជាន់ខ្លា ផ្សារត្រពាំងវែង និងផ្សារសាលាដំណាក់ក្នុងសង្កាត់ស្រយ៉ូវ ។
2.កសិកម្ម
  ១. ដំណាំស្រូវ ៖ (ផ្ទៃដីសរុប ២១,៩៨៣ហ.ត) អនុវត្តបាន ១៤.៩៣០ហ.ត យោងតាមឯកសារស្ថានភាពក្រុងឆ្នាំ២០១៥  ផ្ទៃដីស្រូវវារ ១.៨៩៧ហ.ត, ផ្ទៃដីស្រូវធ្ងន់ ៥.១០៨ហ.ត, ផ្ទៃដីស្រូវ កណ្តាល ៣.៨២០ហ.ត, ស្រូវស្រាលធម្មតា ១០៧ហ.ត, ស្រូវបង្កើនរដូវ ៣.៩៩៥ហ.ត និងប្រពលវប្បកម្ម ០៣ត.ហ។

  • ទិន្នផលស្រូវវស្សា ទទួលបានជាមធ្យមបាន​ ២.៣៦ ហ.ត ។
  • ទិន្នផលស្រូវប្រាំង ទទួលបានជាមធ្យមបាន​ ៤.៤០ ហ.ត ។
  • ផ្ទៃដីទំនេរសម្រាប់ធ្វើស្រែប្រដេញទឹក និងស្រែប្រាំង ៩៥៧៣ហត ។
    កសិករភាគច្រើនបានចាប់អារម្មណ៍ខ្ពស់ជាងមុន ចំពោះកម្មវិធី បង្កើនផលិតភាពកសិកម្ម។ ជាមួយការ​ចាប់​អារម្មណ៍នេះ មានការនាំចូលមកក្នុងស្រុកនូវពូជស្រូវថ្មីៗ ជីគីមីព្រមទាំងគ្រឿងយន្តកសិកម្ម មានដូចខាងក្រោម៖
  • ត្រាក់ទ័រចំនួន ៧៣ គ្រឿង
  • គោយន្ត ៤៩៩ គ្រឿង
  • ម៉ាស៊ីនបោកស្រូវមានចំនួន ៦៤ គ្រឿង
  • ម៉ាស៊ីនច្រូតស្រូវ ១៤គ្រឿង
  • ម៉ាស៊ីនច្រូត និងបោក ស្រូវ ១៤គ្រឿង
  • ម៉ាស៊ីនកិនច្រូវ ៩៧គ្រឿង

២. ដំណាំកសិឧស្សាហកម្ម និងដំណាំរួមផ្សំ ៖
   – ដំណាំអាកាស្យា និងប្រេងខ្យល់ជាលក្ខណៈគ្រួសារចំនួន ៨ហ.ត -ដំណាំឪឡឹក ៣ហ.ត
-ដំណាំពោត ១២ហ.ត និងបន្លែគ្រប់មុខ ១៤ហ.ត។
៣. ការចិញ្ចឹមសត្វ ៖

  • គ្រួសារចិញ្ចឹមគោ ២.៧៣៧គ្រួសារ (១៩.១០%) ចំនួនគោសរុប ៦,២៨៥ក្បាល
  • គ្រួសារចិញ្ចឹមក្របី ១.៣៥១គ្រួសារ (០៨.៥០%) ចំនួនក្របីសរុប ៣.១១៧ក្បាល
  • គ្រួសារចិញ្ចឹមជ្រូក ៩៦៨គ្រួសារ (៧.០០%) ចំនួនជ្រូកសរុប ៤.៥៣៧ក្បាល
  • គ្រួសារចិញ្ចឹមមាន់ ៦.៤៩៥គ្រួសារ(៥៣.០០%) ចំនួនមានសរុប ២៥.៧៩៣ក្បាល
  • គ្រួសារចិញ្ចឹមពពែ ១គ្រួសារ (០.០០%) ចំនួនពពែសរុប ៨ក្បាល
    3.ធនធានទឹក
    ក្នុងក្រុងមានប្រព័ន្ឋធារាសាស្រ្ត​មធ្យមចំនួន៣គឺ
    ១.ប្រឡាយអូរដូនពៅ
    ២.ប្រឡាយកំពង់ពុទ្រ្ទា
    ៣ .ទំនប់រលួស។
  • ប្រឡាយ អូរដូនពៅ មាន​លទ្ឋភាពស្រោចស្រព នៅរដូវវស្សា ៣៦៣ ហត និងរដូវប្រាំង ៦ហត ។
  • ប្រឡាយ កំពង់ពុទ្រា មាន​លទ្ធភាពស្រោចស្រពនៅរដូវវស្សា ៨០០ហ.ត ។
  • ទំនប់រលួសមាន​លទ្ធភាពស្រោចស្រពនៅរដូវវស្សា ចំនួន ៦០០ហ.ត និងរដូវប្រាំង ២០០ហ.ត ។
  • អាងស្តុកទឹកមានលទ្ឋភាពស្រោចស្រពសម្រាប់ស្រូវប្រដេញទឹក និងបង្កើនរដូវមានចំនួន ផ្ទែដី ៣៤០០ហ.ត និងបង្កើនរដូវ ៣៥ហ.ត។ ស្ថាននីយ៍បូមទឹកមានចំនួន ៧កន្លែងអាចបូមស្រោច ស្រពស្រូវប្រាំងចំនួន ៣០៨០ហ.ត។
    ក្រៅពីប្រព័ន្ធធារាសាស្ត្រមធ្យមទាំង៣ខាងលើនេះ នៅមានអាងទឹកចំនួន៦៤ទំនប់ និង ប្រឡាយខ្នាតតូច ចំនួន ៤១គម្រោង ប្រវែង ៧២.៤០២ម៉ែត្រ សំណង់សិល្បការ មានប្រព័ន្ធលូ ៣០កន្លែង ទ្វាទឹក ១៥ សំណង់បង្ហៀរ ២កន្លែង លទ្ធភាពស្រោចស្រប់ ៧.៩៣៩ហ.ត ។
    4.ឧស្សាហកម្មរ៉ែ និងសិប្បកម្ម
    ១. អគ្គិសនីក្រុងស្ទឹងសែនមានក្រុមហ៊ុន អគ្គិសនី១កន្លែងគឺឈ្មោះ ខែម ឈិល បូ អេឡិចទ្រិចផៅវ័រ  ដែលចែកចាយថាមពល បាន ២.២៧៥ KVA មានតម្លៃលក់រាយ ៨០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង។
    ២. កន្លែងសាកអាគុយ សរុបមានចំនួន ១២កន្លែង
    ៣. សិប្បកម្មៈ ក្រុងស្ទឹងសែនមានសិប្បកម្មសរុប ១៨៥មូលដ្ឋានក្នុងនោះមាន៖
  • សិប្បកម្មផលិតចំណីអាហារមាន ៦, រោងចក្រទឹកកកមាន ៣, សិប្បកម្មទឹកបរិសុទ្ឋមាន ១២ សិប្បកម្មទឹកកក អនាម័យមាន២
  • សិប្បកម្មម៉ាស៊ីនកិនស្រូវធំ ១៥មូលដ្ឋាន និងខ្នាតមធ្យម ៩៩មូលដ្ឋាន
  • សិប្បកម្មជាន់ភ្លីស័ង្កសី ១មូលដ្ឋាន
  • សិប្បកម្មផលិតពីជ័រ ១មូលដ្ឋាន
  • សិប្បកម្មធ្វើពាង លូ ជើងសសរ ឥដ្ឋការ៉ូមាន២១
  • សិប្បកម្មផ្សារដែក អាលុយមីញ៉ូម, កញ្ជក់ និងក្រឡឹងមាន ២៧ កន្លែង
  • សិប្បកម្មផលិតគ្រឿងសង្ហារឹម ១៦កន្លែង
  • សិប្បកម្មកែច្នៃ ឬវេចខ្ចប់គ្រាប់ធញ្ញជាតិ ៧កន្លែង
  • សិប្បកម្មកែច្នៃ ឬវេចខ្ចប់ផលនេសាទ ៤កន្លែង
  • សិប្បកម្មផ្សេងៗ ២៧៤កន្លែង ។
    ៤. ទឹកស្អាត ស្ថានីយ៍ផលិតទឹកស្អាតមានចំនួន១កន្លែងក្នុងនោះមាន៖
  • រដ្ឋាករទឹកកំពង់ធំមានអនុភាពផលិតទឹកស្អាតចំនួន ៥.៥៩០ម៣/ថ្ងៃ កំពុងផ្គត់ផ្គង់ ៤,៤៩៩ គ្រួសារ។
  • ទឹកស្អាតជនបទ (ទិន្នន័យស្ថានភាពក្រុងឆ្នាំ ២០១៤) ក្រៅពីស្ថានីយ៏ផលិតទឹកស្អាត គ្រួសារប្រើប្រាស់ទឹកអណ្តូងខូងចំនួន ១,៨១១អណ្តូង អណ្តូងជីកមានការការពារចំនួន ៧៦១អណ្តូង គ្រួសារប្រើប្រាស់ទឹកអណ្តូងជីកគ្មានការការពារចំនួន១,០២២អណ្តូងគ្រួសារប្រើប្រាស់ស្រះទឹក១៦៨ស្រះ។

អំពីទឹកស្អាត និងអនាម័យ
ការប្រើប្រាស់ទឹកពីប្រភពផ្សេងៗដែលពុំទាន់មានអនាម័យត្រឹមត្រូវនៅឡើយ ដូចនេះប្រជាជន ប្រើប្រាស់ទឹកពី ប្រភពអណ្តូងស្នប់ និងអណ្តូងស្នប់ចំរុះចំនួន ៣.៧៨៣គ្រួសារ(២៩.៧០%) ចំនួនគ្រួសារប្រើប្រាស់ទឹកអណ្តូង ជីកមានការការពារចំនួន ១,៥៧៩គ្រួសារ(១២.៣៩%) ចំនួនគ្រួសារប្រើប្រាស់ទឹក អណ្តូងជីកមិនមានការការពារចំនួន ១,៤៣៩គ្រួសារ(១១.២៩%) ប្រើប្រាស់ទឹកស្រះចំនួន ២៧៤គ្រួសារ (២.១៥%) ត្រពាំង បឹង អូរ ស្ទឹង ដែលជាទឹកគ្មានសុវត្ថិភាពចំនួន ១.១៥១គ្រួសារ(០៩.០៣%)  គ្រួសារមានបង្គន់អនាម័យ ប្រើប្រាស់ចំនួន ៨.១១៦ (៦៣.៧០%) គ្រួសារប្រើប្រាស់បង្គន់មានបចេ្ចកទេសចំនួន ៥,៩៩៦ (៤៧.១០%) គ្រួសារមានប្រភពទឹកជិតជាង ១៥០ម៉ែត្រ ចំនួន ១១,៥១៤ (៩០.៤០%) ។
5.គមនាគមន៍
   ផ្លូវគឺ ជាមធ្យោបាយមួយយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចក្នុងការធ្វើដំណើរក៏ដូចជាការដឹកទំនិញ កសិផលដែលផលិតផ្ទាល់នៅមូលដ្ឋាននិងជួយសម្រួលដល់ការដឹកអ្នកជំងឺសង្រោ្គះបន្ទាន់ជាក់ស្តែងនៅក្នុងក្រុងមានផ្លូវជាតិ សំខាន់ៗឆ្លងកាត់ក្រុងមាន១ខ្សែគឺ ៖
-ផ្លូវជាតិលេខ ៦ មានប្រវែង១៣គឺឡូម៉ែត្រតភ្ជាប់ពី ព្រំប្រទល់ស្រុកសន្ទុក ទៅដល់ ព្រំប្រទល់ ស្រុកកំពង់ស្វាយ (ទិន្នន័យតាមបញ្ជាសង្កាត់ ) ។
ក្រៅពីនេះនៅមានផ្លូវក្រាលគ្រួសក្រហម ផ្លូវបេតុង និងប្រព័ន្ធលូដែលបានសាងសង់ និងស្តាឡើងវិញដោយ ប្រាក់មូលនិធិតាមបណ្តា សង្កាត់ សរុប ២០ខ្សែក្នុងនោះ ផ្លូវគ្រួសក្រហម ១៩ខ្សែ​ប្រវែង ៩,៧៦៥គីឡូម៉ែត្រ ផ្លូវប៉េតុង ១ខ្សែប្រវែង​ ១៤៤ម៉ែត្រ លូទោលកាត់ផ្លូវ ៣កន្លែង និងស្ពានបេតុង ១ (ទិន្នន័យតាម បណ្តាសង្កាត់)។6.អំពីសេវាកម្ម
១.សេវាពាណិជ្ជកម្ម៖
 ជាសេវាដែលសំខាន់ជាងគេនៅក្នុងក្រុង ប្រជាជនអាយុ១៨ឆ្នាំឡើងចំនួន ១.០៤៩ នាក់(៥៦.២៤%) បានប្រកបមុខរបរ​ក្នុង​សេវាកម្មនេះ។ ​ក្រុងមានផ្សារលក់ដូរចំនួន៦ ផ្សាធំមាន២ តែផ្សារ៤ទៀត ជាទីតាំងផ្សារ ខ្នាតតូច ផ្សារលក់ ១ព្រឹក ឬល្ងាច  សម្រាប់ប្រជាជនលក់ដូរ។ កសិផលសំខាន់ៗត្រូវបានឈ្មួញកណ្តាលចូលទិញដល់ភូមិដ្ឋាន និងមានទំនិញមួយចំនួន ត្រូវបានអ្នកផលិត ឬអ្នកជំនួញដឹកជញ្ជូនយកទៅលក់ដូរនៅតាមជនបទ។
  ២.សេវាកម្មទេសចរណ៍៖ នៅក្នុងក្រុងមានចំនួន ០៨ គឺ -សណ្ឋាគារ ១១កន្លែង -ផ្ទះសំណាក់ ៣៣កន្លែង – ផ្ទះជួល បន្ទប់ស្នាក់នៅ ៨កន្លែង – ភោជនីដ្ឋាន និងអាហារដ្ឋាន ១១កន្លែង-ហាងលក់គុយទាវ និងកាហ្វេ៦៤កន្លែង -ខារាអូខេ ១០កន្លែង – ម៉ាស្សា ០៤កន្លែង – ដឹកជញ្ជូនភ្ញៀវទេសចរណ៍តាមផ្លូវគោក ១៨កន្លែង។
   ៣.សេវាកម្មដឹកជញ្ជូន ៖
    ដោយសារការរីកចម្រើននៃប្រព័ន្ធផ្លូវគមនាគមន៍ ការប្រកបរបរដឹកជញ្ជូនក៏បានរីកចម្រើន គួរកត់សម្គាល់ មាន៤៣៥គ្រួសារ បានប្រកបមុខរបរនេះដែលជួយឲ្យចរាចរណ៍ទំនិញការធ្វើដំណើរ រួមទាំងទំនាក់ទំនងប្រៃសណីយ៍ កាន់តែមានភាពងាយស្រួល និងឆាប់រហ័សជាងមុនដោយ ជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើងដូចនេះពួកគេ មានលទ្ធភាពទិញសម្ភារៈ ទំនើបៗ ប្រើប្រាស់ដូចជា៖

  • ទោចក្រយានយន្តមានចំនួន ៦,៩៥៦ គ្រឿង
  • រថយន្តប្រើប្រាស់ក្នុងគ្រួសារមានចំនួន ៥៣៤ គ្រឿង
  • រថយន្តដឹកអ្នកដំណើរធន់តូចមាន ៩២គ្រឿង និងធំមាន ៧គ្រឿង
  • រថយន្តដឹកទំនិញមាន ២២៦ គ្រឿង
  • រថយន្តកែឆ្នៃក្នុងក្រុងមាន ១៧ គ្រឿង។

ក្រៅពីនេះមាន​គ្រឿងចក្រផ្សេងៗចំនួន ១០១ គ្រឿង, ត្រីចក្រយានយន្ត ៣០គ្រឿង ។បណ្តាញទូរស័ព្ទសំរាប់ទំនាក់ទំនងគ្នាទៅវិញទៅមកមានភាពល្អប្រសើរគ្របដណ្តប់ទូទាំងក្រុងប្រកបដោយ ការប្រកួតប្រជែងគ្នា ដែលមានតម្លៃសមរម្យ ។
មធ្យោបាយដឹកជញ្ជូនផ្លូវទឹក៖
ក្រៅពីមធ្យោបាយដឹកជញ្ជូនផ្លូវគោក នឹងមធ្យោបាលដឹកជញ្ជូនផ្លូវទឹក៖

  • ការណូតដឹកទំនិញ និងអ្នកដំណើរ ចំនួន ៣៨គ្រឿង
  • ការណូតសម្រាប់នេសាទ​ចំនួន ២៧៩គ្រឿង
  • ទូកសម្រាប់នេសាទ ចំនួន ១.០២៥គ្រឿង
    ៤.សេវាឥណទាន
    នៅក្នុងក្រុងមានការិយាល័យ សេវាកម្មធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ១២ ក្នុងនោះមាន ៖
    ១.ធនាគាអេស៊ីលីដា ភីអិលស៊ី
    ២.ធនាគារកាណាឌីយ៉ា
    ៣.ធនាគាអេប៊ីអេ
    ៤.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុអម្រិត
    ៥.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់
    ៦.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធិត
    ៧.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ
    ៨.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុអេអឹមឃេ
    ៩.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុនិរន្ត
    ១០.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុវិសិនហ្វាន់
    ១១.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុបណ្តាញសេដ្ឋកិច្ច
    ១២.គ្រឹស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត
    សេវាជួសជុល ៖
  • ជួសជុលកង់ ម៉ូតូ-រថយន្ត មានចំនួន ៣៦​ មូលដ្ឋាន
    II.ស្ថានភាពសង្គមកិច្ច
    1.ការអប់រំ
        ក្នុងឆ្នាំសិក្សា២០១៥-២០១៦នេះ បុគ្គលិកអប់រំមានចំនួន ៧៦៦ នាក់ (ស្រី ៤២៨ នាក់) ដែលក្នុងនោះ៖
    ១-បុគ្គលិកមត្តេយ្យសិក្សាសរុប      ៥៧នាក់            ស្រី       ៥៧នាក់
    ២-បុគ្គលិកបឋមសិក្សា     សរុប     ២៦៥នាក់        ស្រី       ១៧០នាក់
    ៣-បុគ្គលិកអនុវិទ្យាល័យសរុប       ៣០៥នាក់         ស្រី       ១៤៤នាក់
    ៤-បុគ្គលិកវិទ្យាល័យសរុប             ១៣៩នាក់         ស្រី       ៥៧នាក់
    +សាលារៀន សរុប ៥៧  សាលា ក្នុងនោះ
    ១-មត្តេយ្យសិក្សា (ក្នុងបឋម)សរុប ២០សាលា         មាន      ៤៧ថ្នាក់
    ២-បឋមសិក្សា                សរុប ២៨សាលា           មាន      ២៣៨ថ្នាក់
    ៣-អនុវិទ្យាល័យ              សរុប ៦ សាលា              មាន      ២៦ ថ្នាក់
    ៤-វិទ្យាល័យ                    សរុប ៣  សាលា            មាន      ៩៩ ថ្នាក់
    +សិស្ស សរុប ១៤.៦០៧ នាក់ (ស្រី ៧២៧៥ នាក់) ក្នុងនោះ
    ១-សិស្សមត្តេយ្យសិក្សា        សរុប     ១,៣៤៦ នាក់    ស្រី ៩៦២ នាក់
    ២-សិស្សបឋមសិក្សា          សរុប     ៧,៥៥៥ នាក់     ស្រី ៣,៦៨៧ នាក់
    ៣-សិស្សអនុវិទ្យាល័យ        សរុប     ១,០៤៦ នាក់     ស្រី ៥៣៥ នាក់
    ៤-សិស្សវិទ្យាល័យ              សរុប     ៤,៦៦០ នាក់     ស្រី ២,៣៦១ នាក់
    2.សុខាភិបាល
    ក្រុងស្ទឹងសែនមានមណ្ឌលសុខភាពចំនួន ៤គឺ ដំរីជាន់ខ្លា កំពង់ធំ អាចារ្យលាក់ និងស្រយ៉ូវ មន្ទីរពេទ្យខេត្តមាន ១២០គ្រែ ។
    +ធនធានមនុស្សនៅមន្ទីរពេទ្យខេត្តមាន៖
                ១. មានវិជ្ជបណ្ឌិតចំនួន                  ១៤នាក់             ស្រី ០១នាក់
    ២. គ្រូពេទ្យមធ្យមចំនួន                 ០២នាក់            ស្រី ០២នាក់
    ៣. ឱសថការីឧត្តមចំនួន               ០៤នាក់
    ៤. ឱសថការរីមធ្យមចំនួន               ០១នាក់
    ៥. ទន្តពេទ្យឧត្តមចំនួន                   ០២នាក់
    ៦. គិលានុប្បដ្ឋាយិកាមធ្យមចំនួន      ៥៩នាក់            ស្រី ១៩នាក់
    ៧. គិលានុប្បដ្ឋាយិកាបឋមចំនួន       ៦នាក់               ស្រី ០៦នាក់
    ៨. ឆ្មបមធ្យមចំនួន                      ១៤នាក់            ស្រី ១៤នាក់
    ៩. ឆ្មបបឋមចំនួន                        ០៦នាក់             ស្រី ០៦នាក់
    ១០. បុគ្គលិកផ្សេងៗ                       ០៤នាក់            ស្រី ០៣នាក់។                          +ធនធានមនុស្សនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមាន៖
                ១. វិជ្ជបណ្ឌិតចំនួន                      ០២នាក់
    ២. គ្រូពេទ្យមធ្យមចំនួន                ០៤នាក់            ស្រី ០១នាក់
    ៣. ឱសថការីឧត្តមចំនួន              ០១នាក់
    ៤. គិលានុប្បដ្ឋាយិកាមធ្យមចំនួន    ០២នាក់
    ៥. គិលានុប្បដ្ឋាយិកាបឋមចំនួន     ០៤នាក់            ស្រី០១នាក់
    ៦. ឆ្មបមធ្យមចំនួន        ​​​​​​​​ ​            ​​​​​០២នាក់            ស្រី០២នាក់
    ៧. គណនេយ្យឧត្តមចំនួន              ០២នាក់
    ៨. គណនេយ្យបឋមចំនួន              ០១នាក់
    ៩. បុគ្គលិកផ្សេងៗចំនួន                ០៤នាក់។
    +ធនធានមនុស្សនៅមណ្ឌលសុខភាពមាន៖
                ១. គិលានុប្បដ្ឋាយិកាមធ្យមចំនួន ០៦នាក់
    ២. គិលានុប្បដ្ឋាយិកាបឋមចំនួន   ១០នាក់
    ៤. ឆ្មបមធ្យមចំនួន                      ០៦នាក់
    ៥. ឆ្មបបឋមចំនួន                       ០៦នាក់
    ៦. បុគ្គលិកផ្សេងៗចំនួន               ០២នាក់ ។
    សរុប ៤ មណ្ឌលសុខភាព មានបុគ្គលិកចំនួន ២៩នាក់ ស្រី ២៥នាក់ ។                        +សេវាឯកជន និង ឱសថស្ថានមាន៖
                    ១. មន្ទីរពេទ្យសម្រាប់ព្យាបាលមាន ២កន្លែង ចំនួន ៤០គ្រែ
    ២. ឱសថស្ថាន និងគ្លីនិកឯកជនមានចំនួន ៥៤កន្លែង មានច្បាប់ ៥៤កន្លែង ។
    3.ស្ថានភាពយេនឌ័រ
         អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការលើកកម្ពស់សិទ្ធិនារីនាពេលបច្ចុប្បន្ននេះក្រុងមាន ថ្នាក់ដឹកនាំជានារីមាន៖
  • ក្រុមប្រឹក្សាក្រុងជានារីមាន ចំនួន ០៣ នាក់ ។
  • គណៈអភិបាលក្រុងជានារី ចំនួន ០១នាក់ ។
  • ក្រុមប្រឹក្សាសង្កាត់ សរុប ៤៨នាក់ មាននារីចំនួន១៣នាក់
  • ថ្នាក់ដឹកនាំភូមិសរុប ១១៧នាក់ នារីចំនួន៤៦នាក់ (ប្រធានភូមិជាស្រ្តី៦នាក់អនុប្រធានភូមិជាស្រ្តី ១១នាក់ និង សមាជិកភូមិចំនួន ៣០ នាក់) ជាទូទៅស្រ្តីត្រូវបានសង្គមទាំងមូលលើកកម្ពស់ទាំងស្មារតី និងបច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ជាច្រើន។ រាល់សកម្មភាពទាំងអស់ដែលអនុវត្តទាំងរាជរដ្ឋាភិបាល និងអង្គការជាតិ អន្តរជាតិតម្រូវឲ្យមាន នារីចូលរួមជានិច្ច។
    4.ស្ថានភាពសាសនាៈនៅទូទាំងក្រុងមានសាសនា ៤ដែលកំពុងធ្វើសកម្មភាព៖
                        ១.សាសនាព្រះពុទ្ធៈ
    មានវត្តចំនួន ១០វត្ត  ព្រះសង្ឃសរុបចំនួន ៣១៦អង្គ (ភិក្ខុចំនួន៦៩អង្គ) អាចារ្យវត្ត ចំនួន៣១នាក់ គណៈកម្មការ វត្តចំនួន ៩៧នាក់ សីលវ័ន្ត ១៨នាក់  សិស្សស្នាក់នៅ​ក្នុងវត្ត ១៤នាក់។
    ផ្នែកសាសនាសិក្សា(ព្រះពុទ្ធ)
  • សាលាធម្មវិន័យមាន ៦សាលាមាន ៦បន្ទប់សមណសិស្សចំនួន ១១៤រូប(ព្រះសង្ឃនិងគ្រហស្ថ)
  • មានសាលាពុទ្ធិកបឋមចំនួន ៤សាលា មាន ៤បន្ទប់ សមណសិស្សចំនួន ៨៧អង្គ ។
  • មានពុទ្ធិកមធ្យមសិក្សាបឋមភូមិ ១ថ្នាក់ មាន៥បន្ទប់ សមណសិស្សចំនួន ១៣១អង្គ ។
    ២.សាសនាគ្រិះ៖ មានវិហារ ១៣ និងស្នាក់ការគ្រិះសាសនាចំនួន ១៧ និងមានបរិស័ទចំនួន ១,៣១៨ ស្រី ៨១៥នាក់។
    ៣.សាសនាឥស្លាម  ៖ មានវិហារសាសនាចំនួន១ និងមានបរិស័ទចំនួន ៩៨នាក់ ស្រី ៥៣នាក់។
    ៤.សាសនាគង់ស៊ីអ៊ីម៖ មានវិហារសាសនាចំនួន១ និងមានបរិស័ទចំនួន ២៥នាក់ ស្រី ១៧នាក់។
    5.ស្ថានភាពអន្តោប្រវេសន៍ និងបម្លាស់ទី
    ឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថាការធ្វើចំណាកស្រុករបស់ប្រជាជន​​ ដើម្បីចេញទៅប្រកបមុខរបរផ្សេងៗ មានចំនួនសរុប ៣,២៦៩ នាក់ (ស្មើ ៥៧,០២%) ក្នុងនោះមាន៖
  • មនុស្សអាយុ១៨ឆ្នាំឡើងចេញទៅរកការងារធ្វើ(ចំណាកស្រុកក្នុងប្រទេស) ចំនួន១,២៤៧នាក់, ស្រី ១,១២១ នាក់។
  • មនុស្សអាយុ១៨ឆ្នាំឡើងចេញទៅរកការងារធ្វើ(ចំណាកស្រុកក្រៅប្រទេស) ចំនួន៥៧២នាក់, ស្រី៣២៩ នាក់។ការលើកម្ពស់សិទ្ធិកុមារនៅក្នុងក្រុងក៏ដូចជាស្រុកនានាទូទាំងខេត្តដែរ​ ដោយមានការគាំទ្រពី​រាជរដ្ឋាភិបាល និង ដោយមានកិច្ចសហការជាមួយអង្គការយូនីសេហ្វ អង្គការទស្សនៈពិភពលោក កុមារត្រូវបានលើក​កម្ពស់។ កុមារត្រូវបាន ការពារ និងមានឱកាសចូលរៀនចាប់ពីមតេ្តយ្យសិក្សាឡើងទៅ ។
    III.ស្ថានភាពនៃការប្រើប្រាស់ដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន
    1.ការប្រើប្រាស់ដីធ្លី
    ១.ផ្ទៃដីព្រៃ                      ៧០ ហ.ត
    ២.ផ្ទៃដីដាំដុះ                  ២១,៩៨៣ ហ.ត
    ៣.ផ្ទៃដីលំនៅដ្ឋាន           ១៤,៤៤៦.៧៨ ហ.ត
    ៤.ផ្ទៃដីផ្សេងៗ                 ២៥០,៨០ ហ.ត
    ៥.ផ្ទែដីសម្បទាន ៖ គ្មាន
    2.ការងារជលផល៖
                   អ្នកប្រកបរបរនេសាទជាចម្បងមាន៥០៨នាក់(០.៨៨%)សហគមន៍នេសាទទូទាំងក្រុងមានចំនួន១ សហគមន៍ (សហគមន៌នេសាទបឹងត្រសែង) គ្រប់គ្រងលើផ្ទៃដីសរុប ៣១០ ហ.ត។ ស្រះជម្រកត្រី ០២ គឺនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ និងភូមិបឹងលៀស សង្កាត់អូរកន្ធរ។
    3.ទន្លេ ស្ទឹង អូរ បឹង
          ក្រុងមានស្ទឹងសែន និងមានបឹងតូច ធំជាច្រើន ជាពិសេសនៅតំបន់វាលក្រោម ។
    ក.ស្ទឹងសែនហូរកាត់ក្រុង ៖    ដែលមានប្រភពពីខេត្តព្រះវិហារ ។
    របបទឹកស្ទឹងសែន ចាប់ពីខែ កញ្ញា ទៅដល់ខែ វិច្ឆិកា ទឹកមានកម្ពស់ពី ៧ទៅ ១០ម៉ែត្រល្បឿនទឹកហូរមាន ១០.០០០មក្នុង១វិនាទីនៅរដូវវស្សា។ ទូកម៉ាស៊ីនតូចៗអាចធ្វើចរាចរណ៍បានគ្រប់រដូវ។ ទូកកាណូត​ធុនធំចាប់ពី ៥តោន ឡើងអាចធ្វើចរាចរណ៍បានតែក្នុងរដូវវស្សាប៉ុណ្ណោះ។
    4.បរិស្ថានៈ
      ក្រុងស្ទឹងសែន ស្ថិតនៅចំកណ្តាលខេត្តកំពង់ធំ ជាមជ្ឍមណ្ឌលសេដ្ឋកិច្ចសម្រាប់ខេត្តការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែនបានបន្សល់ទុក្ខនូវសំណល់រឹង ប្រមាណជាង១២ ទៅ ២០មក្នុងមួយថ្ងៃដែលជាបន្ទុក របស់ក្រុងត្រូវបានប្រមូលយកទៅចោលនៅកន្លែងអាងស្តុកសំរាមរៀងរាល់ថ្ងៃបញ្ហាសំណល់រឹងរាវនេះធ្វើឱ្យមានបញ្ហា ដូចខាងក្រោម៖
    IV.ស្ថានភាពនៃការគ្រប់គ្រងគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ
    1.គ្រោះមហន្តរាយ
     នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះគ្រោះមហន្តរាយផ្សេងៗមានដូចខាងក្រោម៖
    ១.ករណីលង់ទឹក ២ករណី
    ២.គ្រោះអគ្គីភ័យមានចំនួន៤ករណីបណ្តាលឲ្យខូចខាតទ្រព្យសម្បិត្តមួយចំនួន ។
    ៣.គ្រោះរន្ទះបាញ់ ១ករណី ។ បណ្តាលអោយមនុស្សស្លាប់ ៣នាក់ ឆេះផ្ទះ ៤គ្រួសារ។
    ៤.គ្រោះរាំងស្ងួតរយៈពេលខ្លីស្ថិតក្នុងសង្កាត់ស្រយ៉ូវ និងសង្កាត់អូរកន្ធរ អាជ្ញារធរក្រុងបានចុះ ដោះស្រាយចែកទឹកដល់ប្រជាពលរដ្ឋទាន់ពេលវេលា និងគ្រប់តាមតំរូវការ។
    V.ស្ថានភាពនៃការគ្រប់គ្រងរដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ
    ក្រុងស្ទឹងសែនមានផ្ទៃដីសរុប ៣៦,៧៥០. ហ.ត ក្នុងនោះចែកជា៖
    ១.ផ្ទៃដីព្រៃ-ទីទួលសាធារណៈ                ៧០ ហ.ត
    ២.ផ្ទៃដីដាំដុះ                                   ២១,៩៨៣ ហ.ត
    ៣.ផ្ទៃដីលំនៅដ្ឋាន                             ១៤,៤៤៦ ហ.ត
    ៤.ផ្ទៃដីផ្សេងៗ(បឹង-ប្រឡាយ-ស្ទឹង)    ២៥០ ហ.ត ក្រុងស្ទឹងសែន មានសង្កាត់ចំនួន៨ និង មានភូមិចំនួន៣៩ភូមិ គ្រួសារសរុប​មានចំនួន ១២.៨៩៤គ្រួសារ មនុស្សសរុប ចំនួន ៥៧.៣២១ នាក់ ស្រី ២៩.៣២៤ នាក់ក្នុងនោះចែកជា៖
  • អាយុពី០ ដល់១៤ឆ្នាំ ចំនួន ១៦.០៨៧ នាក់        ស្រី ៨.០២១នាក់
  • អាយុពី១៥ដល់១៧ឆ្នាំ ចំនួន ៤.០១៧នាក់          ស្រី ២.០៥១នាក់
  • អាយុចាប់ពី ១៨ឆ្នាំឡើង ចំនួន ៣៧.២១៧នាក់  ស្រី ១៩.២៥២នាក់
    អភិបាលកិច្ចៈ
  • ការកំណត់ព្រំប្រទល់រដ្ឋបាលក្រុង-សង្កាត់ បានល្អប្រសើរ ។
    2.ការគ្រប់គ្រងស្ថិតិៈ
    ១.ការចុះបញ្ជីអត្រានុកូលដ្ឋាន
       ឆ្នាំ២០១៦ ការចុះបញ្ជីអត្រានុកូលដ្ឋានមាន៖
  • ចុះសំបុត្រកំណើត             ចំនួន ៤២២នាក់
  • ចុះលិខិតបញ្ជាក់កំណើត     ចំនួន ៧៣៧នាក់
  • ចុះលិខិតអាពាហ៍ពិពាហ៍     ចំនួន ២៥៨គូ
  • ចុះលិខិតមរណភាព           ចំនួន ១៥៧នាក់
  • ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនដល់ពលរដ្ឋទូទាំងក្រុងសរុប ៣៩,៣៦៦សន្លឹក ។
    3.ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
    ចំនុចខ្លាំង
    ក./ការងារសន្តិសុខ ៖
    ចុះត្រួតពិនិត្យស្ថាប័នជាតិ ១៩កន្លែង មជ្ឈមណ្ឌលសេដ្ឋកិច្ច ៨កន្លែង ស្ថាប័នធំៗ សន្តិសុខឯកជន ២៣នាក់ ក្រុមហ៊ុន ៥កន្លែង អង្គការ សហគមន៏ ៣៧កន្លែង សាសនា ១៧កន្លែង និងភោជនីយដ្ឋាន ៩២កន្លែង លើ៨សង្កាត់ក្នុងក្រុងស្ទឹងសែន។
  • បានចុះបញ្ជីគ្រប់គ្រងជនបរទេសអន្តោរប្រវេសន៏ ៤៩គ្រួសារមនុស្ស រួមមាន ៩៤នាក់ ស្រី៣៥ នាក់អាយុ១៨ ឆ្នាំងឡើង៧៣នាក់ ស្រី២៥នាក់។
    ខ./ការបង្ការទប់ស្កាត់ភេរវកម្ម ៖ គ្មាន
    គ./ការងារអន្តោប្រវេសន៍ ៖-បានចុះបញ្ជីគ្រប់គ្រងជនបរទេសនៅរយៈពេលវែងតាមសណ្ឋាគារ ផ្ទះសំណាក់ និងតាមអង្គការ សាសនា ចំនួន១៨នាក់ ស្រី ៦នាក់ ។
    ឃ./ការបង្ក្រាបបទល្មើស ៖ កើតមាន១១ករណី បង្រ្កាបបាន ០៨ករណី ក្នុងនោះ៖
    ១.បទឧក្រិដ្ឋៈ មាន១ ករណី ករណីឃាតកម្មមិនបានសម្រេច និងរំលោភសេពសន្ថវៈ ១ករណី
    ២.បទមជ្ឈឹមៈ ១១ករណី ក្នុងនោះ៖
  • អំពើចោរកម្មៈ លួចម៉ូតូ ៥ករណី
  • អំពើហឹង្សាដោយចេតនាៈ៣ករណី
  • អំពើហឹង្សាក្នុងគ្រួសារ១លើក
  • អំពើឆបោក១លើក
    ង./គ្រឿងញៀន៖ បង្រ្កាបបាន ១៦ករណី ឃាត់ខ្លួនបាន ៣១នាក់។
    ច./គ្រោះថ្នាក់ផ្សេងៗ ៖  កើតមាន២៥លើក និង គ្រោះថ្នាក់ចរាចរ កើតមាន ២០លើក គ្រោះអគ្គីភ័យ ២លើក គ្រោះថ្នាក់ខ្សែភ្លើងឆក់១លើក រន្ទះបាញ់១លើក និងលង់ទឹក១លើក។
    ឆ./ការគ្រប់គ្រងអាវុធ និងជាតិផ្ទុះ ៖ មានការប្រើប្រាស់អាវុធខុសច្បាប់១លើក។ ទទួលបានអាវុធ ២ដើម និងគ្រាប់ ១២៣គ្រាប់ប្រគល់ជូនស៊ីម៉ាក់ប្រចាំខេត្ត។

 

 

Related Post