រដ្ឋបាលខេត្តកំពង់ធំ

SEARCH

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីក្រុងពាលីសង្រ្កាន្តកំពង់ធំឆ្នាំ២០២៣ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ


​រដ្ឋបាលខេត្តកំពង់ធំ៖ រសៀលថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ញឹក​ ​បានខេង​ ​អភិបាលរងខេត្តកំពង់ធំ​ ​ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្ត​ ​និង​ ​លោកជំទាវ​ ​សុខ​ ​​ន្ធូ សមាជិកក្រុមប្រឹក្សាខេត្តដំណាងដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ឈុន​ ​​ន់ ​ប្រធានក្រុមប្រឹក្សាខេត្ត​ ​បានអញ្ជើញចូលរួម​ ​ក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្តីសុខសេចក្ដីចម្រើន​ ​ដើម្បីរៀបចំ​ព្រឹត្ត​ការ​ង្រ្កាន្ត​ឆ្នាំថ្មីឆ្នាំ​ ​ដែលប្រព្រឹត្តទៅនៅថ្ងៃទី​ ​​-​​-​​ ខេ​មេសា​ ​ឆ្នាំ​ ​ក្នុងខេត្តកំពង់ធំ

ពិធីបែបសាសនាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ​ ​សុំសេចក្តីសុខ​ ​លាភជ័យនេះ​ ​ក៏មានប្រធានមន្ទីរ​ ​អង្គភាព​ជំុ​វិញខេត្ត​ ​មន្ត្រីរាជការ​ ​ចូលរួមយ៉ាងច្រើនកោះកុរផងដែរ​ ​ក្នុងន័យត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ ​ប្រពៃណីជាតិខ្មែរ​ ​ខាងមុខ

រដ្ឋបាលខេត្តកំពង់ធំ​ ​បានបែងចែកតួនាទីផ្សេងៗគ្នាដល់អនុគណៈកម្មការរៀបចំពិធី​ង្រ្កាន្ត​ខេត្តរួចរាល់ហើយ​ ​ដោយមានការតុងតែងកែលម្អសោ​័ណ្ឌ​ភាពតាមដងផ្លូវសាធារណៈ​ ​តាមរមណីយដ្ឋានទេសចរណ៍​ ​ប្រគុំ​ន្រ្តី​សម្តែង​សិល្បៈ ​និងទីកន្លែងលេងល្បែងរបាំប្រជាប្រិយ

រីឯតាមបណ្តាវត្តអារាមវិញ​ ​ក៏មានការរៀបចំពិធី​ង្រ្កាន្ត​ឆ្នាំថ្មីនេះដូចគ្នាដែរ​ ​ដើម្បីផ្តល់បរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ​ ​និងភ្ញៀវទេសចរណ៍មកលេង​ម្សាន្ត​

ទន្ទឹមនោះ​ ​លោកឯកឧត្តម​ ​អភិបាលរងខេត្ត​ ​ក៏ដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងសមត្ថកិច្ច​ ​ចាំបាច់បង្កើនការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់​ឱ្យ​បានល្អប្រសើរនៅក្នុងមូលដ្ឋាន​ ​តំបន់រមណីយដ្ឋានទេសចរណ៍នានា

Related Post