រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ប្រជាពលរដ្ឋ១៩គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ទទួលអំណោយ មនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​សមាជិក​ ​សមាជិកាសាខាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ ​និងនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួនគ្រួសារ​​​ដែលរងផលប៉ះពាល់ដោយសារខ្យល់​ន្រ្តាក់​កាលពីពេលកន្លងទៅថ្មីៗនេះ​ ​នៅថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ​ ​នៅស្នាក់ការសាខាការសាខាកាកបាទក្រហមកម្ពុជា​ ​ខេត្តកំពង់ធំ​ ​

ឯកឧត្តម​ ​ងួន​ ​រត​: បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុនសែន​ ​តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប​ ​មិនប្រកាន់វណ្ណៈ​ ​ពណ៌សម្បុរ​ ​ជំនឿសាសនា​ ​និន្នាការនយោបាយណាមួយឡើយ​ ​ពិសេស​ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ​ជាប្រធាន​ ​បានលើកឡើងថា​ (​កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង​ ​សម្រាប់គ្រប់គ្នា​-​មិនទុកនរណាម្នាក់ចោលដោយអត់ស្បៀងអាហារនោះឡើយ​)​

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់​ន្រ្តាក់ ​និងបាតុភូតផ្សេងៗ​ ​ដែលកើតមានឡើងដោយយថាហេតុ​ ​ឯកឧត្តមបន្តថាទន្ទឹម​ ​និងការខិតខំប្រឹងប្រែងរកទទួលទាននេះ​ ​សូមបងប្អូនត្រូវបង្កើននូវការប្រុងប្រយ័ត្នចំពោះការបាក់ស្រុត​ ​និងត្រូវរុះរើ​ម្ភារៈ​ប្រើប្រាស់មកទុកនៅកន្លែងដែលមានសុវត្ថិភាព​ ​លើសពីនេះទៅទៀតសូម​ ​បងប្អូន​ ​ប្រុងប្រយ័ត្នចំពោះក្មេងតូចកុំឲ្យទៅជិតកន្លែងបាក់ស្រុតជាពិសេសការហូបចុកប្រចាំថ្ងៃ​ ​ត្រូវតែមានអនាម័យជាប្រចាំ​ ​បន្ថែមលើសពីនេះទៅទៀតបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវរាយការទៅអាជ្ញាធរមូលដែលនៅជិតបំផុតនៅពេលមានបញ្ហាដើម្បីឲ្យពួកជួយបងប្អូនទាន់ពេលវាលាផងដែរ​ ​

សូមបញ្ជាក់ថា​ ​អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ​ ​ផ្ដល់ជូនគ្រួសារ​ ​ក្នុងគ្រួសារទទួលបាន​ ​អង្ករ​ ​គីឡូក្រាម​ ​មីកេស​ ​ត្រីខយួរ​ ​ទឹកត្រីយួរ​ ​ទឹកស៊ីអីយួរ​ ​កន្ទេល​ ​មុង​ ​ភួយ​ ​តង់​ ​និងថវិកាមួយចំនួនផងដែរ​ ​

Related Post