រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរមាណស្តុកត្រី និងរក្សាបឹងទន្លេសាបឲ្យកាន់តែល្អប្រសើរ


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អំពាវនាវដល់អ្នកនេសាទ​ ​និងប្រជាជនដែលរស់នៅក្បែរបឹងទន្លេសាប​ ​សូមមេត្តាយកចិត្តទុកដាក់​ ​ចំពោះគ្រប់សកម្មភាពដែលអាចប​ង្ក​មហន្តរាយដល់ព្រៃលិចទឹក​ ​និងត្រីដែលរស់នៅទីនោះ​ ​បើមិនដូច្នោះទេ​ ​យើងនឹងធ្វើ​ឱ្យ​បឹងទន្លេសាប​ ​ក្លាយទៅជាបឹងដែលសម្បូរតែអ្នកនេសាទ​ ​តែខ្សត់ត្រីមិនខាន​ ​ជាពិសេស​ ​សូមចូលរួមទាំងអស់គ្នា​ ​និងជួយទ្រទ្រង់ព្រៃលិចទឹក​ ​ដើម្បីការពារបរមាស្តុកត្រី​ ​និងរក្សាបឹងទន្លេសាបឲ្យបានល្អប្រសើរ

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​ថ្លែងនៅក្នុងពិធីចុះសួរសុខទុក្ខ​ ​និងនាំយកអំណោយរបស់សម្ដេច​​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន​ ​គ្រួសារ​ ​នៅតំបន់បឹងទន្លេសាប​ ​ស្ថិតនៅឃុំពាមបាង​ ​ស្រុកស្ទោង​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែធ្នូ​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានសំណូមពរឲ្យប្រជាពលរដ្ឋនេសាទទាំងអស់​ ​កាត់បន្ថយការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ​ ​និងមិនត្រូវកាន់ទន្ទ្រានព្រៃលិចបន្ថែមទៀតទេ​ ​ដោយមិនត្រូវផ្តោតសំខាន់តែការនេសាទតែមួយមុខនោះទេ​ ​យើងត្រូវងាកមករមុខរបរបន្ថែម​ ​ដូចជាការធ្វើកសិកម្មដាំដំណាំរួមផ្សំ​ ​បន្ទាប់ពីទឹកស្រកទៅវិញ​ ​និងរៀនជំនាញបន្ថែម​ ​ដោយថ្មីៗនេះ​ ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​បានផ្តល់ឱកាសដល់យុវជនទាំងអស់ដែលមានបំណងចង់បង្កើតមុខជំនាញ​ ​សូមអញ្ជើញចុះឈ្មោះចូលរៀននៅវិទ្យាស្ថាន​ហិ​បច្ចេកទេសខេត្តកំពង់ធំ​ ​មានចំនួន​ ​មុខជំនាញ​ ​រៀនដោយមិនការបង់ថ្លៃនោះទេ​ ​ហើយចំពោះ​ ​យុវជនដែលមកពីគ្រួសារក្រីក្រ​ ​និងគ្រួសារងាយរងហា​និ​ភ័យ​ ​ឲ្យចូលសិក្សាដោយឥតបង់ថ្លៃ​ ​ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់​ ​ម៉ឺនរៀលទៀតផង

Related Post