រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីដាំស្ដារព្រៃឈើ ១០.០០០ដើម ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់


(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​នួន​ ​ផា័ត្ន ​អភិបាល​ ​នៃគណៈអភិបាលខេត្តកំពង់ធំ​ ​បានអញ្ជើញជាអធិបតីក្នុងពិធីដាំស្ដារព្រៃឈើ​ ​​,​ដើម​ ​នៅតំបន់ច្រកតោល​ ​ក្នុងដែនជម្រកសត្វព្រៃ​ ​ព្រៃឡង់​ ​ស្ថិតនៅភូមិច្រកតោល​ ​ឃុំមានរិទ្ធ​ ​ស្រុកសណ្ដាន់​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែសីហា​ ​ឆ្នាំ

ក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​នួន​ ​ផា័ត្នថ្លែងថា​ ​ថ្ងៃនេះ​ ​យើងនាំគ្នាដើមឈើលើផ្ទៃដីដែលបានដកហូត​ ​ក្នុងគោលបំណងដើម្បីស្តារព្រៃឈើឡើងវិញ​ ​និងទីជម្រកសម្រាប់ជីវៈចម្រុះ​ ​ក៏ដូចជារួមចំណែលើកកំពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋមូលដ្ឋានអំពីសា​រៈ​ប្រយោជន៍នៃព្រៃឈើ​ ​​ ​ថ្វីត្បិតតែការដាំដើមឈើនៅពេលនេះ​ ​វាតិចតួចណាស់​ ​មិនស្មើនឹងព្រៃឈើដែលបានកាប់បំផ្លាញក៏ពិតមែន​ ​ប៉ុន្តែវាបានបង្ហាញនូវខ្លឹមសារ​ ​ព្រៃឈើពិតជាមានតម្លៃណាស់​ ​ដើមឈើដែលយើងដាំមួយដើម​ ​តើត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ​ ​ទើបអាចធំរីកលូតលាស់ដូចដើម​ ​ដូច្នេះ​ ​សូមយើងទាំងអស់គ្នា​ ​ត្រូវយល់អំពីត្រូវយល់អំពីតម្លៃនៃព្រៃឈើ​ ​រួមគ្នាទប់ស្កាត់ការការពារធនធានធម្មជាតិ​ ​ត្រូវរក្សានូវស្ថានភាពបច្ចុប្បន្ននេះ​ឱ្យ​បាន​ ​ហាមការកាប់ទន្ទ្រានដីព្រៃ​ ​និងការទិញលក់ដីព្រៃបន្តទៀតនោះទេ

ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​បានធ្វើការណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់​ ​ត្រូវមានវិធានការច្បាស់លាស់ក្នុងការការពារធនធានធម្មជាតិនេះ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post