រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ នៅក្នុងសង្កាត់ព្រៃតៅហ៊ូ និងក្លាយទៅជាផ្លូវបេតុងនាពេលខាងមុខនេះ


(​រដ្ឋបាលខេត្តកំពង់ធំ​)÷ ​ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត​ ​លោកអភិបាលក្រុង​ ​និងចៅសង្កាត់ព្រមទាំងសហការី​ ​បានចុះពិនិត្យមើលទីតាំងផ្លូវគ្រួសក្រហមមួយខ្សែដែលបងប្អូនប្រជាជាពលរដ្ឋបានត្អូញត្អែរ​ ​លំបាកក្នុងការធ្វើដំណើរនៅរដូវវស្សាស្ថិតនៅសង្កាត់ព្រៃតាហ៊ូ​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​រសៀលថ្ងៃទី​ ​ខែឧសភា​ ​ឆ្នាំ

ឯកឧត្តម​ ​ងួន​ ​រតនៈអភិបាលខេត្តកំពង់ធំ​ ​បានលើកឡើងថា​ ​ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះ​ ​និងប្រែក្លាយទៅជាផ្លូវបេតុងនាពេលខាងមុខនេះ​ ​ដើម្បីឲ្យមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមកនៅលើផ្លូវសាធារណៈ​ ​គ្មានគ្រោះថ្នាក់​ ​និងការ​​​ដឹកជញ្ជូនកសិផលនានា​ ​ទាំងយប់ទាំងថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ​ប្រកបដោយការទទួលខុសត្រូវខ្ពស់​ ​លើសពីនេះទៀតឯកឧត្តមអភិបាលខេត្ត​ ​បានបន្ថែមទៀតថា​ ​បន្ទាប់ពីក្រុមការងារថ្នាក់ខេត្ត​ ​និងចុះសិក្សាពីគម្រោងរៀបចំទីតាំងឲ្យបានច្បាស់លាស់​ ​ហើយរៀបចំជួសជុលកែលម្អផ្លូវក្រាលគ្រួសក្រហមនេះ​ ​ទៅជាផ្លូវបេតង់មានគុណភាពទៅតាមបច្ចេកទេស​ ​នៃសំណង់មួយមានភាពរឹងមាំ

ឯកឧត្តមភិបាលខេត្តកំពង់ធំ​ ​បានជំរុញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរនៅលើផ្លូវមួយខ្សែនេះ​ ​ត្រូវមានការអត់ធ្មត់មួយរយៈសិន​ ​ហើយអាជ្ញាធរខេត្តហ្នឹងបើកការដ្ឋានជួសជុលផ្លូវ​ ​នាពេលខាងមុខនេះ

សូមបញ្ជាក់ថា​ ​ផ្លូវមួយខ្សែប្រវែងប្រមាណ​ ​​.​ម៉ែត្រ​ ​ស្ថិតនៅសង្កាត់ព្រៃតាហ៊ូ​ ​គម្រោងឈូសឆាយទទឹងម៉ែត្រ​ ​នឹងធ្វើជាផ្លូវបេតុងដែលមានទទឹងម៉ែត្រ​ម្រាស់​​.​​c​m​ ​និងរៀបចំចិញ្ចើមផ្លូវលម្អដោយផ្កា​ ​និងដាំកូនឈើ​ ​ឲ្យមានសោភ័ណភាពនៅក្នុងក្រុងផងដែរ

Related Post