រដ្ឋបាលខេត្តកំពង់ធំ

SEARCH

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ ៥ចំណុច ក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យជាពលរដ្ឋរាជធានី/ខេត្ត

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមក្នុងពិធីបិទសិក្ខាសាលាពង្រឹងសមត្ថភាពការិយាល័យប្រជាពលរដ្ឋរាជធានី​/​ខេត្ត​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ប្រាក់​ ​សំ​អឿ​​ ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ​នារសៀលថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​នៅសាលប្រជុំសាលាខេត្តកំពង់ធំ

ថ្លែងនៅក្នុងកម្មវិធីនេះ​ ​ឯកឧត្តម​ ​ប្រាក់​ ​សំ​អឿ​​ ​រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ​បានបញ្ជាក់ថា​ ​ដើម្បីលើក​ម្ពស់​ប្រសិទ្ធភាពនៃការទទួល​ ​និងការសម្រុះសម្រួល​ ​ដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី​ ​ខេត្ត​ ​សូមធ្វើការផ្តាំផ្ញើការងារមួយចំនួនដល់អង្គសិក្ខាសាលា​ ​សម្រាប់អនុវត្តបន្តរួមមាន
​.​ថ្នាក់ដឹកនាំ​ ​និងបុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋរាជធានី​/​ខេត្ត​ ​ត្រូវសិក្សាស្វែងយល់​ឱ្យ​បានច្បាស់លាស់អំពីលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលបានដាក់ចេញកន្លងមក​ ​ជាពិសេសបែបបទ​ ​និងនីតិវិធីនៃការទទួល​ ​និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី​ ​ខេត្ត
​.​ការិយាល័យប្រជាពលរដ្ឋ​ ​ត្រូវរៀបចំផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន​ ​ដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់រដ្ឋបាលរាជធានី​ ​ខេត្តសាមី​ ​ត្រូវពង្រឹងការអនុវត្តការងារ​ ​សាមគ្គីភាពផ្ទៃក្នុង​ ​និងការងារជាក្រុមក្នុងដំណើរការ​ ​សម្រុះសម្រួលដោះស្រាយបណ្ដឹងនានាដែលទទួលបានពីប្រជាពលរដ្ឋតាមគ្រប់មធ្យោបាយ
​.​ការិយាល័យប្រជាពលរដ្ឋត្រូវផ្សព្វផ្សាយព័ត៌មាន​ឱ្យ​បានទូលំទូលាយជូន​ ​ប្រជាពលរដ្ឋ​ ​និងអ្នកពាក់ព័ន្ធនានា​ ​អំពីតួនាទី​/​ភារកិច្ច​ ​សិទ្ធិអំណាច​ ​និងសមត្ថកិច្ចរបស់​ ​ការិយាល័យប្រជាពលរដ្ឋដូចជា​ ​ខិតប័ណ្ណ​ ផេ​ហ្វេសប៊ុក​ ​គណនីបណ្តាញសង្គម​ ​គ្រុប​តេលេ​ក្រាម​ ​វេទិកាសាធារណៈ​ ​កិច្ចប្រជុំនានា
​.​ត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនពាក់ព័ន្ធនឹងជំនាញ​ ​ព័ត៌មានវិទ្យាបន្ថែម​ ​ដើម្បីអនុវត្តការងាររបស់ខ្លួន​ឱ្យ​ស្របទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច​ ​និងសង្គមឌីជីថលកម្ពុជា​ ​​-​​ ​និងត្រៀមខ្លួនសម្រាប់អនុវត្តការទទួល​ ​និង​ ​សម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈប្រព័ន្ធឌីជីថលផងដែរ
​. ​នៅពេលប្រធាន​ ​អនុប្រធានការិយាល័យប្រជាពលរដ្ឋ​ ​ជិតដល់ពេលចប់អាណត្តិ​ ​ត្រូវផ្តល់ព័ត៌មានជូនប្រធាន​ ​ក្រុមប្រឹក្សាដែលជាប្រធានគណៈកម្មាធិការបោះឆ្នោត​ឱ្យ​ចាប់ផ្តើមរៀបចំចាត់ចែងដំណើរការ​ ​បោះឆ្នោតជ្រើសរើសប្រធាន​ ​អនុប្រធានការិយាល័យប្រជាពលរដ្ឋថ្មី​ឱ្យ​បានមុនយ៉ាងតិចខែមុន​ ​ថ្ងៃចប់អាណត្តិការងារ​ ​ដើម្បីចៀសវាងការហួសអាណត្តិ​បំ​ពេញការងាររបស់ខ្លួន

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post