រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាព

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​ប្រចាំខែមេសា​ ​ដើម្បីផ្តល់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង​-​ស្រុក​ ​ក្នុងការអនុវត្តគោលនយោបាយ​ ​ភូមិ​-​ឃុំ​ ​មានសុវត្ថិភាព​ ​ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ឱ្យ​បានល្អប្រសើរ

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ​ ​រាយការណ៍ដោយ​ ​ឧត្តមសេនីយ៍ត្រី​ ពេ​​ ​ថា​ល់ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត​ ​ស្តីពីការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ​ ​និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច​ ​ជាពិសេស​ ​​ញ្ហ​ព្រៃឈើ​ ​បញ្ហាដីធ្លី​ ​ដែលកំពុងកើតឡើងនៅតាមមូលដ្ឋាន​ ​ភូមិ​ ​ឃុំ​ ​រួចមក​ ​បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម
​* ​បញ្ហាដី​ធ្លីៈ​ជម្លោះដីធ្លី​ ​សូម​ឱ្យ​អាជ្ញាធរក្រុង​-​ស្រុក​ ​នីមួយៗ​ ​និងមន្ទីររៀបចំដែនដី​ ​រូបនីកម្ម​ ​សំណង់​ ​និងសុរិយោដីខេត្ត​ ​ធ្វើបញ្ជីបច្ចុប្បន្នភាព​ ​ករណីទំនាស់ទាំងអស់ក្នុងដែនដីនីមួយៗ​ ​របស់ខ្លួនបញ្ជូនមករដ្ឋបាលខេត្ត​ ​ហើយជាពិសេស​ ​រដ្ឋបាលក្រុង​-​ស្រុក​ ​នីមួយៗត្រូវខិតខំដោះស្រាយវិវាទដីធ្លី​ ​ទាំងនោះ​ ​ក្នុងសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់​ ​ដោយភាពយុត្តិធម៌​ ​និងតម្លាភាពប្រកបដោយបរិយា័ន្ន​
​* ​​ញ្ហ​បទល្មើសធនធានធម្មជា​តិៈ ​រដ្ឋបាល​ ​ក្រុង​-​ស្រុក​ ​នីមួយៗ​ ​ត្រូវធ្វើការណែនាំផ្សព្វផ្សាយដល់​ ​ប្រជាពលរដ្ឋ​ ​កុំ​ឱ្យ​គាត់ទៅចូលទន្ទ្រាន​ ​ដីព្រៃ​ ​ដី​ ​សហគមន៍​ ​ដីតំបន់បី​ ​​ ​ដីបរិស្ថាន​ ​តំបន់ការពារផ្សេងៗ​ ​និងចាត់វិធានការចំពោះមេខ្យល់​ឱ្យ​បាន​ ​
​* ​អាជ្ញាធរមូលដ្ឋាន​ ​ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋ​ ឱ្យ​មានការ​ ​ប្រុង​ ​ប្រយ័ត្នខ្ពស់​ ​ចំពោះភ្លើងផ្សែង​ ​នារដូវក្ដៅនេះ​ ​និង​ ​កម្លាំងពន្លត់អគ្គិភ័យ​ ​ត្រូវត្រៀមខ្លួន​ ឱ្យ​បានរួចរាល់ជានិច្ចជៀសវាងពេលប្រតិបត្តិការ​ ​បែរជា​ ​អត់មានទឹក​ ​

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post