រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងទទួលសេវាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងកុមារកំព្រា នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ

(​រដ្ឋបាលខេត្តកំពង់ធំ​)​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​និងក្រុមការងារ​ ​អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ​ ​ចំនួន​ ​នាក់​ ​ដែលកំពុងសម្រាកទទួលសេវាសុខាភិបាល​ ​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ​ ​និងបន្តដំណើរនាំយកនូវថវិកា​ ​នំដានី​ហ្សា ​ភេសជ្ជៈ​ ​ចែកជូនដល់កុមារកំព្រា​ ​នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី​ ​ប្រពៃណីជាតិខ្មែរ​ ​ដែលនឹងឈានចូលមកដល់ខាងមុខនេះ​ ​

ជាមួយគ្នានោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈបានកោតសរសើរដល់មន្ទីរពេទ្យបង្អែកខេត្ត​ ​ដែលរៀបចំហេ​ដ្ឋា​រចនា​ម្ព័ន្ធ ​មានរៀបរៀបរយ​ ​មានអនាម័យ​ ​ផ្ដល់បរិយាយល្អសម្រាប់អ្នកជំងឺ​ ​អាគារទាំងអស់ត្រូវបានជួសជុលកែលម្អយ៉ាងស្អាត​ ​មានសោ័ណ្ឌ​ភាពល្អ​ ​ជាពិសេសបានផ្តល់សេវាទទួលព្យាបាលអ្នកជំងឺ​ ​ម៉ោង​ ​លើម៉ោង​ ​ជូនបងប្អូនប្រជាពលរដ្ឋដែលមកពីគ្រប់​ជ្ឍដ្ឋា​ទាំងអស់​ ​ឯកឧត្តមបន្តថា​ ​នេះជាការយកចិត្តទុកដាក់ខ្ពស់របស់មន្ត្រីសុខាភិបាល​ ​តាមការចង្អុលបង្ហាញរបស់​ ​ប្រមុខរាជរដ្ឋាភិបាល​ ​ដោយត្រូវពង្រឹងការផ្តល់សេវាសាធារណៈ​ ​ជាពិសេសសេវាសុខភាព​ ​គឺត្រូវតែលើក​ម្ពស់​និងបន្តការយកចិត្តទុកដាក់

ដើម្បីជៀសវាងពីការឆ្លងជំងឺ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់​ ​ត្រូវបន្ថែមការយល់ដឹងពីប្រភេទជំងឺនីមួយៗ​ ​ត្រូវមានការការពារប្រុងប្រយ័ត្ន​ ​និងត្រូវថែរក្សាសុខភាព​ ​មានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ​ ​លើសពីនេះ​ ​ឯកឧត្តម​ ​បានណែនាំដល់​ន្រ្ដី​សុខាភិបាលទាំងអស់​ ​ត្រូវបន្តការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺឲ្យបានល្អ​ ​និងជូនពរដល់អ្នកជំងឺទាំងអស់ឆាប់ជាសះស្បើយ​ ​ដើម្បីបានជួបជុំក្រុមគ្រួសារ​ ​នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ

ក្នុងថ្ងៃដដែលនោះ​ ​ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បានបន្តដំណើរនាំយកនូវថវិកា​ ​នំដានី​ហ្សា ​ភេសជ្ជៈ​ ​ចែកជូនដល់កុមារកំព្រា​ ​នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ធំ​ ​និងមានប្រសាសន៍ថា​ ​ការរស់នៅជា​ ​កុមារកំព្រា​ ​ពិតជាបានឆ្លងកាត់នូវការលំបាកគ្រប់ឧបសគ្គ​ ​ពុំមានឪពុកម្តាយបងប្អូនសម្រាប់មើលថែនោះទេ​ ​ប៉ុន្តែឧបសគ្គទាំងនេះ​ ​គឺជាមេរៀនមួយសម្រាប់អោយកូន​ ​ចៅ​ ​ទាំងអស់ខិតខំតស៊ូព្យាយាមប្រឹងប្រែង​ ​ជំនះរាល់កាលំបាកទាំងនេះ​ ​ដើម្បីអនាគតខ្លួនឯងនាពេលខាងមុខ​ ​ឯកឧត្តម​ ​បានមានប្រសាសន៍បន្ត​ថាៈ ​ការជួបជុំគ្នាថ្ងៃនេះគឺដើម្បី​ន្កើ​នភាស្និទ្ធស្នាលនិងក្តីស្រឡាញ់​ ​ជាមួយកូន​ ​ក្មួយ​ ​ចៅ​ ​កុមារកំព្រា​ ​ដែលរស់នៅគ្មានឪពុកម្តាយ​ ​សាច់ញាតិបងប្អូន​ ​ប៉ុន្តែសូមក្មួយចៅកុំព្រួយបារម្ភ​ ​និង​ ​ត្រូវតាំងចិត្តខិតខំរៀនសូត្រអោយក្លាយខ្លួនជាសិស្សល្អ​ ​កូនល្អ​ ​និង​ ​ពលរដ្ឋល្អ​ ​ដើម្បីអនាគតខ្លួនឯង​ ​ក្លាយជាទំពាំងស្នងឬស្សី​ ​ជាធនធានមនុស្សដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមជាតិនាពេលខាងមុខ​ ​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ​មិនដែលព្រងើយកន្តើយ​ ​ឬនៅឆ្ងាយពីកុមារទាំងអស់គ្នានោះទេ​ ​គឺតែងនឹករលឹកជានិច្ច​ ​ទោះបីមិនបានរស់នៅជាមួយគ្នា​ ​ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយ​ ​របស់កុមារ​ទំា​អស់នោះក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ

Related Post