រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពទឹក ១ មករា ដើម្បីការអន្តរាគមន៍ បូមទឹកបញ្ជូន ទៅស្ថានីយផលិតទឹកស្អាត ដែលកំពុងមានខ្វះខាតប្រភពទឹក ក្នុងស្រុកបារាយណ៍


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​ដឹកនាំមន្ត្រីបច្ចេកទេសមួយចំនួន​ ​ចុះពិនិត្យស្ថានភាពទឹកនៅប្រភពទឹក​ ​​ ​មករា​ ​សម្រាប់ផ្គត់ផ្គង់ឲ្យការផលិតទឹកស្អាត​ ​ដើម្បីការអន្តរាគមន៍​ ​បូមទឹកបញ្ជូន​ ​ទៅស្ថានីយផលិតទឹកស្អាត​ ​ដែលកំពុងមានខ្វះខាតប្រភពទឹក​ ​ក្នុងស្រុកបារាយណ៍​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំនេះ​ ​

នៅក្នុងពេលចុះពិនិត្យនោះ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​បានបញ្ជាក់ថា​ ​ការអន្តរាគមន៍បូមទឹកបញ្ជូនទៅស្ថានីយផលិតទឹកស្អាត​ ​ដែលកំពុងមានខ្វះខាតប្រភពទឹក​ ​ព្រោះពុំមានភ្លៀងធ្លាក់នោះឡើយ​ ​ហើយអាកាសធាតុក៏កាន់តែក្តៅ​ ​ប្រភពទឹកតាមបឹង​ ​ត្រពាំងមួយចំនួន​ ​ក៏មានការរីងស្ងួតជាបណ្ដើរៗ​ ​ព្រមទាំងបានអំពាវនាវសូមបងប្អូន​ ​ប្រជាពលរដ្ឋ​ ​ចូលរួមថែរក្សា​ ​ការពារប្រភពទឹក​ ​តាមការណែនាំ​ ​របស់អាជ្ញាធរ​ ​និងមន្ទីរជំនាញពាក់ព័ន្ធ​ ​ជាពិសេស​ ​ហាមដាច់ខាត​ ​ការធ្វើស្រែប្រាំងនៅទីតាំងដែលគ្មានប្រភពទឹក​ ​គ្រប់គ្រាន់​ ​ប្រឈមនឹងបញ្ហាខូចខាតដំណាំស្រូវផងដែរ

ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ប្រភពទាំងទឹកនេះ​ ​ហាមដាច់ខាតមិនឲ្យប្រជារដ្ឋយកទៅ​ង្រី​ផ្ទៃដីធ្វើស្រែប្រាំងនោះទេ​ ​គឺសម្រាប់ផ្គត់ផ្គង់មនុស្ស​ ​និងសត្វតែប៉ុណ្ណោះ​ ​ដូចនេះសូម​ឱ្យ​អាជ្ញាធរមូលដ្ឋាន​ ​និងមន្ទីរជំនាញពាក់ព័ន្ធយកចិត្តទុកដាក់បំផុត​ ​ត្រូវរក្សាប្រភពទឹកនេះ​ ​ដើម្បី​ឱ្យ​បងប្អូនជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់នៅក្នុងរដូវប្រាំងនេះ

គួរបញ្ជាក់ផងដែរថា​ ​សម្រាប់បងប្អូនប្រជាពលរដ្ឋដែលតម្រូវការប្រើប្រាស់ប្រភពទឹក​ ​ពីក្រុមប្រតិ​ត្ត​ករទឹកស្អាតមានទីតាំង​ ​ដែលមានតំបន់សេវាកម្មចំនួនឃុំ​ ​ដែលមានគ្រួសារចំនួន​ ​​.​គ្រួសារ​ ​និងប្រជាជនដែលកំពុងប្រើប្រាស់ទឹកស្អាតទាំងបីទីតាំងសរុបចំនួន​.​នាក់ផងដែរ

អត្ថបទដោយ៖ លោក ឈួន ឆេងមួន

Related Post