រដ្ឋបាលខេត្តកំពង់ធំ

SEARCH

អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងរៀបចំសង្ក្រាន្តកំពង់ធំនៅក្នុងបរិវេណវិទ្យាល័យកំពង់ធំ


(​រដ្ឋបាលខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈ ​អភិបាលខេត្តកំពង់ធំ​ ​និងសហការី​ ​អញ្ជើញចុះពិនិត្យស្ថានភាពទីតាំង​ ​និងដំណើរការរៀបចំសង្ក្រាន្តកំពង់ធំ​ ​ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា​ ​នៅក្នុងវិទ្យាល័យកំពង់ធំផងដែរ​ ​នាព្រឹកថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ

នៅក្នុងឱកាសនោះដែរ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈថ្លែងថា​ ​ដើម្បីបង្កបរិយាកាសសប្បាយរីករាយ​ ​និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ​ឆ្នាំរោង​ ​ឆស័ក​ ​​.​​.​​ ​ដែលនឹងឈានចូលមក​ ​ដល់នាពេលដ៏ខ្លីខាងមុខនេះ​ ​រដ្ឋបាលខេត្ត​ ​នឹងរៀបចំព្រឹត្តិការណ៍​ “​សង្ក្រាន្តកំពង់ធំ​ ” ​នៅថ្ងៃទី​ ​​- ​​-​​-​​ ​ខែមេសា​ ​ឆ្នាំ​ ​នៅវិទ្យាល័យកំពង់ធំ​ ​ស្ថិតនៅក្នុងក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្ថែមទៀតថា​ ​ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍នេះ​ ​ឲ្យបានអធឹកអធម​ ​ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមការគ្រោងទុក​ ​បានធ្វើការណែនាំដល់គណៈកម្មការរៀបចំសង្ក្រាន្ត​ ​រួមជាមួយមន្ត្រីពាក់ព័ន្ធ​ ​អាជ្ញាធរក្រុង​ ​ររៀបចំចាត់ចែងធ្វើកិច្ចការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់​ ​ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ​ ឱ្យ​បានល្អ​ ​ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ​ ​ទាំងក្នុងខេត្ត​ ​ក្រៅខេត្ត​ ​ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន​ ​សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ ​ប្រពៃណីជាតិខ្មែរ​ ​នឹងឈានចូលមកដល់នៅសល់តែជាង​ ​កន្លះទៀតប៉ុណ្ណោះ

ឯកឧត្តម​ ​បានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្ត​ ​មន្ត្រីពាក់ព័ន្ធ​ ​អាជ្ញាធរក្រុងស្ទឹងសែន​ ​ត្រូវពន្លឿនការរៀបចំស្ដ​ពិ​ព័រណ៍​ទំនិញចំរុះ​ ​កន្លែងប្រគុំតន្ត្រី​ ​និងកន្លែងកំសាន្តនានា​ ​អោយបានសមរម្យមានសណ្ដាប់ធ្នាប់​ ​មានសោ័ណ្ឌ​ភាព​ ​បរិស្ថានល្អ​ ​និងមានអនាម័យ​ ​ត្រូវរៀបចំភ្លើបំភ្លឺ​ ​និងភ្លើងណ៌​សម្រាប់លម្អ​ ​នៅពេលយប់​ឱ្យ​បានស្អាត​ ​ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា​ ​និងសំអាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ​ ​ឲ្យបានល្អប្រសើរជាប្រចាំផងដែរ​ ​ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ​ ​ដើម្បី​ឱ្យ​ស្រទាប់មហាជនបានជ្រួតជ្រាប​ ​ពីសកម្មភាពដែលយើងបានធ្វើ

ជាមួយគ្នានេះ​ ​ឯកឧត្ដម​ ​ក៏បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមរៀបចំផែនការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋដែល​ញ្ជើមកលេង​ម្សាន្ត​សប្បាយ​ឱ្យ​បានល្អ​ ​និងមានប្រសិទ្ធភាព​ ​ត្រូវមានរថយន្ដសង្គ្រោះបន្ទាន់​ ​រថយន្ដពន្លត់អគ្គីភ័យ​ ​កម្លាំងដើរល្បាត​ ​និងកម្លាំងសម្រួលការកកស្ទះចរាចរណ៍​ឱ្យ​បានល្អប្រសើរ

Related Post