រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ជំរុញឲ្យមន្ត្រីជំនាញ ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ និងបន្តរឹតបណ្តឹងបង្ក្រាបទីតាំងល្បែងផ្សងសំណាង និងទីតាំងហាងបញ្ចាំដែលមិនមានច្បាប់អនុញ្ញាត


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ ​និងជាអភិបាលខេត្តកំពង់ធំ​ ​ជំរុញឲ្យមន្ត្រីជំនាញ​ ​ខិតខំពន្លឿនការចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋ​ ​និងបន្តរឹតបណ្តឹងបង្ក្រាបទីតាំងល្បែងផ្សងសំណាង​ ​បទល្មើសគ្រប់ប្រភេទ​ ​និងទីតាំងហាងបញ្ចាំដែលមិនមានច្បាប់អនុញ្ញាត​ ​ឲ្យមានប្រសិទ្ធភាព​ ​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល

ប្រសាសន៍ដ៏មានអត្ថន័យនេះ​ ​លើកឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែ​ ​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​ខែមេសា​ ​ឆ្នាំ​ ​នៅសាលាប្រជុំសាលាខេត្តកំពង់ធំ

លើសពីនេះទៀតឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានក្រើនរំលឹកដល់លោកអភិបាលស្រុកពាក់ព័ន្ធជុំវិញបឹងទន្លេសាប​ ​សហការជាមួយមន្ត្រីជំនាញ​ ​ចុះជួបប្រជាពលរដ្ឋ​ ​និងធ្វើការផ្សព្វផ្សាយឲ្យបានច្បាស់លាស់​ ​អំពីនីតិវិធីនៃការឆ្វៀលដីក្នុងតំបន់បី​ ​ជាពិសេសនៅឆ្នាំក្រោយ​ ​ដីតំបន់បីដែលមិនមានការឆ្វៀល​ ​ហាមដាច់ខាតមិនឲ្យមានការអាស្រ័យផលទេ​ ​អាជ្ញាធរស្រុកពាក់ព័ន្ធ​ ​ត្រូវធ្វើការទប់ស្កាត់​ ​និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការធ្វើកិច្ចការងារនេះឲ្យមានប្រសិទ្ធភាព

ឯកឧត្តម​ ​ងួន​ ​រតនៈបានស្នើដល់គណៈកម្មការរៀបចំសង្ក្រាន្តកំពង់ធំ​ ​មន្ត្រីពាក់ព័ន្ធ​ ​អាជ្ញាធរក្រុងស្ទឹងសែន​ ​ត្រូវពន្លឿនការរៀបចំស្ដ​ពិ​ពណ៌ទំនិញចំរុះ​ ​កន្លែងប្រគុំតន្ត្រី​ ​និងកន្លែងកំសាន្តនានា​ ​អោយបានសមរម្យ​ ​មានសណ្ដាប់ធ្នាប់​ ​មានសោ​័ណ្ឌ​ភាព​ ​បរិស្ថានល្អ​ ​និងមានអនាម័យ​ ​ត្រូវរៀបចំភ្លើងបំភ្លឺ​ ​និងភ្លើង​ណ៌​សម្រាប់លម្អនៅពេលយប់​ឱ្យ​បានស្អាត​ ​ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សា​ ​និងសំអាតបរិស្ថាននៅក្នុងបរិវេនវិទ្យាល័យ​ ​ឲ្យបានល្អប្រសើរជាប្រចាំផងដែរ​ ​ជាពិសេសត្រូវធ្វើការផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ​ ​ដើម្បី​ឱ្យ​ស្រទាប់មហាជនបានជ្រួតជ្រាប​ ​ធ្វើយ៉ាងណារៀបចំកម្មវិធីសង្ក្រាន្តកំពង់ធំឆ្នាំថ្មីនេះ​ ឱ្យ​បានល្អ​ ​ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ​ ​ទាំងក្នុងខេត្ត​ ​ក្រៅខេត្ត​ ​ជាពិសេសអ្នកដែលរស់នៅក្នុងក្រុងស្ទឹងសែន​ ​សប្បាយរីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី​ ​ប្រពៃណីជាតិខ្មែរ​ ​នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ

Related Post