រដ្ឋបាលខេត្តកំពង់ធំ

SEARCH

ឯកឧត្តម ងួន រតនៈ ៖ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ ឆ្នាំ២០២៤នេះ ដើម្បី “អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ” 

(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​នាល្ងាចថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​អញ្ជើញចូលរួមក្នុងពិធីទិវាវប្បធម៌ជាតិ​ ​​ ​មីនា​ ​លើកទី​ ​ឆ្នាំនេះ​ ​សំដៅលើប្រធានបទ​ “​យុវជនដើម្បីវប្បធម៌ជាតិ​” ​ស្របតាមពាក្យស្លោក​ “​កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌​” ​ក្នុងគោលបំណងដើម្បី​ “​អភិរក្ស​ ​និងអភិវឌ្ឍន៍វប្បធម៌ជាតិ​” ​ជាពិសេសស្របពេលដែលប្រទេសជាតិយើង​ ​បាននិងកំពុងមានការអភិវឌ្ឍន៍លើគ្រប់​វិ​​័​​ ​ក្នុងនោះ​វិ​​័​វប្បធម៌​ ​ក៏ជាភារកិច្ចស្នូលនៃមនុស្សគ្រប់រូបហើយពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសា​រៈ​មន្ទីរខេត្តកំពង់ធំ

នៅក្នុងពិធីនេះដែរឯកឧត្តម​ ​ងួន​ ​រតនៈមានប្រសាសន៍បន្ថែមទៀតថា​ វិ​វប្បធម៌​ ​នៅតែជាបញ្ហាដែលត្រូវខិតខំដោះស្រាយយ៉ាងសកម្មបំផុត​ ​និងគ្មានទីបញ្ចប់​ ​ដើម្បីឈានទៅរកសាកលភាវូបនីកម្មដោយឆាប់រហ័ស​ វិ​័​វប្បធម៌បច្ចុប្បន្ននេះ​ ​រាជរដ្ឋាភិបាលត្រូវបាននិងកំពុងមានវិធានការជាបន្តបន្ទាប់​ ​រាំងខ្ទប់នូវការហូរចូលដោយសេរីនៃវប្បធម៌បរទេស​ ​និងវប្បធម៌ពាលាអាវ៉ាសែ​ ​ដែលកំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរមួយចំនួន​ ឱ្យ​ស្ម័គ្រចិត្តទទួលយកដោយពុំដឹងខ្លួន​ ​ហើយបំភ្លេចអស់នូវអត្តសញ្ញាណរបស់ជាតិខ្លួន​ ​បណ្តោយ​ឱ្យ​កេរ្តិ៍ដំណែលប្រពៃណីទំនៀមទម្លាប់របស់ជាតិត្រូវអន់ថយ​ ​ហើយការបាត់បង់នូវតម្លៃវប្បធម៌ខ្មែរ​ ​គឺជាការបំផ្លិចបំផ្លាញបេតិកភណ្ឌជាតិ​ ​សម្បត្តិវប្បធម៌រូបី​ ​និងអរូបីជាដើម

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​បន្តទៀតថា​ ​មន្ទីរវប្បធម៌​ ​និងវិចិត្រ​សិល្បៈ ​បន្តខិតខំដឹកនាំការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ ​ដូនតា​ ​ដល់យុវជនគោលដៅប្រកបដោយប្រសិទ្ធភាព​ ​និងគុណភាពតាមរយៈគ្រូជំនាញមកពី​ ​ថ្នាក់ក្រសួង​ ​និងនៅតាមទីជនបទ​ ​ចាស់ព្រឹទ្ធាចារ្យ​ ​ព្រះសង្ឃ​ ​គ្រូបង្រៀន​ ​ជាដើម

ឯកឧត្តម​ ​ងួន​ ​រតនៈបន្ថែមទៀតថា​ ​នៅក្នុងអាណត្តិទីនេះ​ ​ដឹកនាំដោយសម្តេចមហាបវរ​ធិ​​តី ​ហ៊ុន​ ​ម៉ាណែ​ ​នាយករដ្ឋមន្ត្រី​ ​នៃព្រះរាជាណាចក្រកម្ពុជា​ ​ការអនុវត្តន៍សកម្មភាពការងារវប្បធម៌​ ​មកដល់សព្វថ្ងៃនេះឃើញថា​ ​កិច្ចការគ្រប់គ្រង​ ​ជំនាញ​ ​នៃវប្បធម៌មានសកម្មភាព​ ​រឹងមាំជាបណ្តើរៗគួរ​ឱ្យ​កត់សម្គាល់​ ​ដោយមានកិច្ចសហការគ្នា​ ​ធ្វើ​ឱ្យ​មានភាពប្រក្រតីក្នុងសង្គមជាតិ​ ​ហើយលទ្ធផលការងារដែលទទួលបានកន្លងមក​ ​អាស្រ័យដោយស្មារតីសាមគ្គីភាព​ ​មនសិការជាតិខ្ពស់​ ​ពុះពាររាល់ការលំបាករបស់មន្ត្រីរាជការគ្រប់មូលដ្ឋាន​ ​ព្រមទាំងមានការចូលរួមពី​ ​សាធារណៈទូទៅផងដែរ

ជាចុងក្រោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​បានថ្លែង​អំ​គុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការនៃមន្ទីរវប្បធម៌​ ​និងវិចិត្រ​ សិល្បៈ​ខេត្តកំពង់ធំ​ ​ព្រមទាំងសិល្បករ​ ​សិល្បការិនី​ ​នៅទូទាំងខេត្ត​ ​ដែលបានខិតខំបម្រើ​វិ​័​វប្បធម៌​ ​និង​សិល្បៈ​នៅក្នុងខេត្តកំពង់ធំរបស់​ ​យើងមានភាពល្បីរន្ទឺសុះសាយ​ ​ជាពិសេសបានសហការគ្នា​ ​បង្កើត​ឱ្យ​មានទស្សនីយភាពយ៉ាងខ្ញៀវខ្ញារនៅក្នុងពិធីដ៏មានសារៈសំខាន់មួយនេះ

Related Post